ជាតិ
នយោបាយជាតិ
ករណីវាយតំណាងរាស្ត្រ៖ តុលាការបញ្ជូនជនជាប់ចោទទៅពន្ធនាគារព្រៃស
× ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបញ្ជូនខ្លួនជនជាប់ចោទចំនួន ៣នាក់ ពាក់ព័ន្ធនឹងករណីហិង្សាលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ (លោក ញ៉យ ចំរើន និងលោក គង់ សភា) ទៅឃុំខ្លួនបណ្តោះអាសន្ន ក្នុងពន្ធនាគារព្រៃសហើយ ក្រោយបញ្ចប់ការសាកសួរ នៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកានេះ។
តំណាងអយ្យការបានចោទប្រកាន់ជនដៃដល់ ៣នាក់ បង្ករបួសស្នាមលើអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលចូលបង្ហាញខ្លួន ចំពោះមុខគណៈកម្មការស្រាវជ្រាវ ស៊ើបអង្កេតក្រសួងមហាផ្ទៃកាលពីថ្ងៃទី៣ វិច្ឆិកានេះ ពីបទល្មើស បង្កហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិដោយចេតនាមានស្ថានទម្ងន់ទោស។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ពីម្សិលមិញ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ថា ជនសារភាពទាំងបីនាក់ មានឈ្មោះ ចាយ សារិទ្ធ អាយុ៣៣ឆ្នាំ រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល ម៉ៅ ហឿន អាយុ៣៤ឆ្នាំ រស់នៅស្រុកពាមរក៍ ខេត្តព្រៃវែង និង សុត វណ្ណនី អាយុ៤៥ឆ្នាំ រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល៕
Tag:
ករណីវាយអ្នកតំណាងរាស្ត្រ
© រក្សាសិទ្ធិដោយ thmeythmey.com