ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក អេង ឆៃអ៊ាង​៖« វប្បធម៌​សន្ទនា បាន​ស្លាប់​ហើយ​»
19, Nov 2015 , 3:37 pm        
រូបភាព
ដោយ: ថ្មីៗ
​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​ថ្លែងថា វប្បធម៌​សន្ទនា​គ្នា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ស្លាប់បាត់​ហើយ​នាពេល​បច្ចុប្បន្ននេះ​។ ហេតុផល​ដែល​លោក​អះអាង​ដូច្នេះ ដោយសារតែ​រដ្ឋសភា​ដ​កលោក សម រង្ស៊ី ចេញពី​សមាជិក​រដ្ឋសភា ពីព្រោះ​លោក អេង ឆៃអ៊ាង សំអាង​ទៅលើ​បទបញ្ជាផ្ទៃក្នុង​រដ្ឋ​ភា ដែល​ចែង​ពី​កា​រស​ន្ទា​នា​គ្នា​រវាង​ប្រធាន​ក្រុម​បក្ស​មតិ​ភាគតិច ពោលគឺ​លោក សម រង្ស៊ី ជាមួយ​ប្រមុខ​រដ្ឋាភិបាល​។ មន្ត្រី​រូបនេះ ចង់​ឲ្យ​វប្បធម៌​សន្ទនា​គ្នា​នេះ កើតឡើង​វិញ ដើម្បី​ប្រយោជន៍​ប្រទេសជាតិ​៕



​ស្តាប់​សំឡេង​លោក អេង ឆៃអ៊ាង ដែល​បាន​ថ្លែង​ក្រោយពី​កិច្ចប្រជុំ​ជាមួយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ពុធ​៖










Tag:
 អេង ឆៃអ៊ាង
  សម រង្ស៊ី​
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com