ជាតិ
លោក នេ​ត សាវឿន បញ្ជាក់​នគរបាល​កុំ​ឲ្យ​ផាកពិន័យ​ប័ណ្ណបើកបរ​
01, Jan 2016 , 4:39 pm        
រូបភាព
ដោយ: ថ្មីៗ
​អគ្គស្នងការ​នគរបាល​ជាតិ​លោក នេ​ត សាវឿន បានបញ្ជាក់​កម្លាំង​នគរបាល​ចរាចរណ៍​ទូទាំងប្រទេស កុំ​ឲ្យ​ផាកពិន័យ​ប័ណ្ណបើកបរ នៅពេល​ចុះ​អនុវត្ត​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក​ថ្មី ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ រហូតដល់​រដ្ឋាភិបាល​ចេញ​សេចក្តីសម្រេច​ថ្មី ស្តីពី ប័ណ្ណបើកបរ​យានយន្ត​គ្រប់​ប្រភេទ​។ ចំពោះ​ការផាកពិន័យ លោក​បាន​ក្រើនរម្លឹក​នគរបាល ឲ្យ​ប្រកាន់ខ្ជាប់​នូវ​សីលធម៌ សុជីវធម៌​ណែនាំ​អ្នកបើកបរ ពេល​ចុះ​អនុវត្ត​ច្បាប់​នេះ​។



​សំឡេង​លោក នេ​ត សាវឿន ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​វិធានការ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ព្រឹក​ថ្ងៃទី​៣១ ធ្នូ​នេះ នៅ​ក្រសួងមហាផ្ទៃ​៖






© រក្សាសិទ្ធិដោយ thmeythmey.com