ពីនេះ ពីនោះ
១៥ចំណុច ដែលបញ្ជាក់ថាអ្នកកំពុងមានជំងឺបាក់ទឹកចិត្ត
×
យើងទាំងអស់គ្នាពិតជាមានអារម្មណ៍ក្រៀមក្រម និងទន់ខ្សោយពីមួយពេលទៅមួយពេល នេះ ជារឿងធម្មតាទេ។ ក្នុងថ្ងៃធម្មតា មនុស្សម្នាក់ៗឆ្លងកាត់អារម្មណ៍ជាច្រើន។ តែទោះជាយ៉ាងណាក៏ដោយការមានអារម្មណ៍ទន់ខ្សោយ និងបាក់ទឹកចិត្ត គឺពិតជាមានលក្ខណៈខុសៗគ្នា។ការចាប់ផ្ដើមមានអារម្មណ៍បាក់ទឹកចិត្ត គឺមិនត្រឹមតែដោយសារតែមានអ្វីខុសឆ្គងនៅក្នុជីវិតនោះទេ វាគឺលើសពីអារម្មណ៍សោកសៅទៅទៀត។ ខាងក្រោមនេះ ជារោគសញ្ញានៃជំងឺបាក់ទឹកចិត្ត៖
១. អារម្មណ៍ក្រៀមក្រមខុសប្រក្រតី
២. បាត់បង់សកម្មភាពរីករាយដែលធ្លាប់តែរីករាយ
៣. អស់កម្លាំង
៤. ការមានអារម្មណ៍រសាប់រសល់
៥. គ្មានអារម្មណ៍ក្នុងខ្លួន ឬ ស្ពឹក
៦. មិនចាប់អារម្មណ៍នឹងអ្វីទាំងអស់ដោយសារតែគ្មានអ្វីគួរឲ្យអស់សំណើច
៧. យំ តែមិនដឹងថាយំដោយសារមូលហេតុអ្វី
៨. ឈឺក្បាល ឬ ឈឺពោះ
៩. មិនញ៉ាំអាហារ ស្រកទំងន់
១០. ញ៉ាំអាហារច្រើនខុសពីធម្មតា
១១. គេងមិនលក់ ឬ ក្រោកពីដំណេកលឿន
១២. មិនចង់ធ្វើអ្វីក្រៅពីការគេង
១៣. មួរម៉ៅក្ដៅក្រហាយ
១៤. ចាប់ផ្ដើមប្រើថ្នាំ ថែមទាំងគ្រឿងស្រវឹង ឬ ថ្នាំជក់
១៥. គិតតែពីរឿងស្លាប់ ឬធ្វើអត្តឃាត
មូលហេតុដែលបណ្តាលឲ្យកើតជាជំងឺបាក់ទឹកចិត្តច្រើនករណី ដូចជា៖
១. ពេលខ្លះដោយសារតែមានភាពលំអៀងនៅក្នុងគ្រួសារក៏អាចបង្កឲ្យមានការបាក់ទឹកចិត្តដែរ។
២. ពេលខ្លះដោយសារតែមានហេតុផលដូចជាការបែកបាក់គ្រួសារ អំពើជួញដូរកុមារ មានមនុស្សសម្លុតនៅសាលារៀន ការបំពានផ្លូវភេទ ការបាត់បង់មិត្តភក្តិ ឬសមាជិកនៅក្នុគ្រួសារ បែកបាក់ទំនាក់ទំនង ជម្លោះគ្រួសារ និងមានរឿងរ៉ាវជាច្រើនទៀតដែលអាចកើតមានស្រដៀងគ្នានេះដែរ។
៣. ស្ត្រីមួយចំនួនបាក់ទឹកចិត្តនៅពេលដែលមានផ្ទៃពោះ ឬបន្ទាប់ពីគេសម្រាលកូនហើយ។
៤. ពេលខ្លះគ្មានហេតុផលពិតប្រាកដនោះទេ ហើយពេលខ្លះក៏អាចដោយសារខ្វះមានជាតិគីមីនៅក្នុងខួរក្បាលដែរ៕
ផ្តល់សិទ្ធិដោយ៖ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com