ពីនេះ ពីនោះ
តើពាក្យ«មនោសារ, មនុសារ, និង មនូសារ »មានអត្ថន័យដូចគ្នាឬយ៉ាងណា?
× វចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យ « មនោសារ, មនុសារ, និង មនូសារ» មានអត្ថន័យដូចគ្នា ហើយអាចប្រើប្រាស់បានដូចគ្នា។ ពាក្យនេះមានន័យថា៖
មនោសារ, មនុសារ, ឬ មនូសារ មានថ្នាក់ពាក្យជា (ន) មានន័យថា ខ្លឹមចិត្ត, ដែលមានធម៌ខ្លឹមក្នុងចិត្ត, ដែលមានចិត្តខ្ជាប់ខ្ជួន, មានចិត្តខ្ពស់។ នាមឥសីម្នាក់ជាផៅពង្សនៃព្រះបាទមនុ, ជាអ្នកបង្កើតគម្ពីរឬច្បាប់ធម្មសាស្ត្រមុនដំបូងបំផុតក្នុងខាងដើមនៃភទ្រកល្ប មានជាប់ដរាបមកដល់សព្វថ្ងៃនេះ៖ មនោសារជាឥសីគ្រូច្បាប់ធម្មសាស្ត្រា។
[ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
© រក្សាសិទ្ធិដោយ thmeythmey.com