ពីនេះ ពីនោះ
កណ្តុរខាំទារកអាយុ៤ខែម្នាក់ដល់ស្លាប់
×
វាជារឿងដ៏គួរអោយតក់ស្លុត និងខ្លោចចិត្តបំផុតដែលទារកអាយុ៤ខែម្នាក់ស្លាប់ដោយសារតែសត្វកណ្តុរជាច្រើនក្បាលបានចូលមកខាំនាងនៅក្នុងផ្ទះ។
រឿងស្ទើរតែមិនគួរអោយជឿនេះ បានកើតឡើងនៅក្នុងប្រទេស Mixico រដ្ឋ Alcomanក្នុងផ្ទះចាស់មួយ ខណៈពេលស្ត្រីជាម្តាយវ័យជំទង់ម្នាក់បានទុកកូនរបស់នាងចោល ហើយទៅរាំលេងនៅខាងក្រៅផ្ទះជាមួយមិត្តភក្តិខ្លួន។ ពួកវាបានខាំទំពារមុខ និងម្រាមដៃម្រាមជើងរបស់ទារកគួរអោយសង្វេគ។
ម្តាយរបស់ទារក ដែលមានអាយុ១៨ឆ្នាំ បានត្រលប់មកវិញនៅក្នុងពេលព្រឹក ហើយមានការតក់ស្លុតនិងស្រែកភ្ញាក់ផ្អើលដល់អ្នកជិតខាង នៅពេលដែលដឹងថាកូនរបស់នាងបានស្លាប់បាត់ទៅហើយ។ ភ្លាមៗនោះ ប៉ូលីសក៏ធ្វើការចាប់ខ្លួនស្ត្រីជាម្តាយ ទៅសួរនាំនិងដាក់ទោសតាមផ្លូវច្បាប់ ចំពោះកំហុសដ៏ធ្វេសប្រហែសធំមួយនេះ ៕
ផ្តល់សិទ្ធិដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com