ពីនេះ ពីនោះ
តើ​ពាក្យ​ថា​« អច្ឆរិយ​រស​» មាន​អត្ថន័យ​ដូចម្ដេច​?
19, Jan 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​ភាសាវិទ្យា និង​អក្សរសិល្ប៍​ដែល​រៀបរៀងឡើង​ដោយ ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​បានកំណត់​អត្ថន័យ​ពាក្យ « អច្ឆរិយ​រស » ដូចខាងក្រោម​៖



​ពាក្យ «​អច្ឆរិយ​រស​» មានន័យថា ជា​តម្លៃ​ដែលមាន​នៅក្នុង​អត្ថបទ​អក្សរសិល្ប៍ ដោយ​កវី អ្នកនិពន្ធ ចេះ​លើកយក​តួអង្គ​អរូបី​( ទេវៈ យក្ស ខ្មោច ព្រាយ បិសាច​...) តួអង្គ​សត្វ​ឬ​សកម្មភាព​អស្ចារ្យ​ផ្សេងៗ​មក​បញ្ចូល​ក្នុង​ស្នាដៃ​របស់ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​ដំណើររឿង​មាន​លក្ខណៈ​អស្ចារ្យ​ហួស​ពី​ការពិត ដូចជា​តួអង្គ​ចេះ​ជ្រែក​ទឹក ជ្រែ​កដី ហោះហើរ ដើរ​លើ​អាកាស បែងភាគ កាឡាខ្លួន​...​។​

​ឧទាហរណ៍ រឿង​កាកី គ​ន្ធ័​ន​បាន​កាឡាខ្លួន​ជា​ស្រមើ​លហើយ​តោង​រោម​គ្រុឌ​។​


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com