ជាតិ
ជីវភាពចុងក្រោយរបស់អ្នកប្រាជ្ញចាប៉ីដងវែង ប្រាជ្ញ ឈួន
× ក្នុងវ័យ ៨០ ឆ្នាំ អ្នកប្រាជ្ញចាប៉ីដងវែងលោកតា ប្រាជ្ញ ឈួន បានរស់នៅក្នុងជីវភាពដ៏សាមញ្ញចុងក្រោយរបស់លោក នៅទីកន្លែងកំណើត ស្ថិតក្នុងឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។ អាជីពជាអ្នកចាប៉ីដងវែងជាង ៥០ ឆ្នាំមកនេះ លោកតា ប្រាជ្ញ ឈួន ពេញចិត្តខ្លះ និងមិនពេញខ្លះនឹងលទ្ធផលដែលខ្លួនទទួលបានសម្រាប់ជីវភាព ឆ្លើយតបនិងសមត្ថភាព និងស្នាដៃរបស់លោកតាក្នុងបុព្វហេតុដើម្បីសិល្បៈចាប៉ីដងវែងរបស់ខ្មែរ។ យ៉ាងណាក៏ដោយនៅក្នុងបទសម្ភាសន៍ជាមួយ លោក ជា ធីរិទ្ធ និពន្ធនាយករងនៃសារព័ត៌មានថ្មីៗ សិល្បករចាប៉ីដងវែងដ៏ល្បីល្បាញរូបនេះ បញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ លោកពេញចិត្តនឹងជីវិតជាអ្នកចាប៉ី បន្ទាប់ពីមានព្រះសង្ឃ អ្នកសិល្បៈ តែងតែមកសួរសុខទុក្ខលោកតាជាហូរហែ ក្រោយពីអ្នកទាំងនោះ ទទួលដំណឺងប្រឌិតថា លោកទទួលមរណភាព។
សូមទស្សនាបទសម្ភាសន៍ខាងក្រោម៖
Tag:
ប្រាជ្ញ ឈួន
ចាប៉ី
© រក្សាសិទ្ធិដោយ thmeythmey.com