ពីនេះ ពីនោះ
តើ​ពាក្យ​«​អនុសញ្ញា​អន្តរជាតិ​»​មាន​អត្ថន័យ​ដូចម្ដេច​ក្នុង​វិទ្យាសាស្ត្រ​នយោបាយ ?
13, Mar 2016 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​បច្ចេក​សព្ទ​របស់​វិទ្យាសាស្ត្រ​នយោបាយ និង​ការទូត ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​អត្ថន័យ​ពាក្យ «​អនុសញ្ញា​អន្តរជាតិ​» ដូចខាងក្រោម​៖ 
​អនុសញ្ញា​អន្តរជាតិ មាន​លក្ខណៈ​ដូចគ្នា​នឹង​ន័យរ​បស់ពាក្យ​សន្ធិសញ្ញា​ដែរ​។ លក្ខណៈវិនិច្ឆ័យ​នៃ​អនុសញ្ញា​គឺ​៖


 
​ទី​១. អនុសញ្ញា​មានន័យ និង​ចាត់​ទុកដូចជា​ច្បាប់​សន្មត​(​ច្បាប់​មាន​លក្ខណៈ​ទូទៅ​និង​មាន​ភាពប្រាកដប្រជា​ដែល​ត្រូវបាន​ប្រជាជាតិ​ទាំងឡាយ​លើ​សកលលោក​សុខចិត្ត​ទទួលយក ថា ជា​កាតព្វកិច្ច​ខាង​ផ្លូវច្បាប់​)​។​
 
​ទី​២. អនុសញ្ញា​ត្រូវ​បើក​ឲ្យ​មានការ​ចូលរួម​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ទាំងមូល​ឬ​ពី​បណ្ដា​រដ្ឋ​នានា​មួយចំនួនធំ​។​
​ឧទាហរណ៍​៖ អនុសញ្ញា​ស្ដីពី​ការទប់ស្កាត់​និង​ការដាក់ទណ្ឌកម្ម​នៃ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ឆ្នាំ​១៩៥១ អនុសញ្ញា​ស្ដីពី​ច្បាប់​សមុទ្រ អនុសញ្ញា​ស្ដីពី​បុព្វសិទ្ធិ និង​អភ័យឯកសិទ្ធិ​របស់​អង្គការសហប្រជាជាតិ​ឆ្នាំ​១៩៤៦ អនុសញ្ញា​ទីក្រុង​វី​យែ​ន​ស្ដីពី​ទំនាក់ទំនង​ការទូត​ឆ្នាំ​១៩៦១​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com