ជាតិ
និស្សិត​ខ្មែរ​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ស្នើ​អាហារូបករណ៍ Australia Awards 2017
15, Mar 2016 , 8:59 am        
រូបភាព
លោក John Walsh អ្នកដឹកនាំក្រុម Australia Awards Scholarship Cambodia
លោក John Walsh អ្នកដឹកនាំក្រុម Australia Awards Scholarship Cambodia
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​អូស្ត្រាលី​បានប្រកាស​ទទួល​ពាក្យ​ស្នើ​អាហារូបករណ៍ Australia Awards Scholarship 2017 ពី​និស្សិត​កម្ពុជា និង​និស្សិត​អន្តរជាតិ ដើម្បី​ផ្តល់ឱកាសឲ្យពួកគេ​ទទួល​បានកា​រ​បណ្តុះបណ្តាល​ជំនាញ​អាជីព​ច្បាស់លាស់ ក្លាយជា​អ្នកដឹកនាំ​បន្តវេន​ជំនាន់​ក្រោយ​ជួយ​អភិវឌ្ឍ​ប្រទេសជាតិ​ពួកគេ​។

 
​និស្សិត​អាច​សិក្សា​គ្រប់​ជំនាញ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត នៅតាម​គ្រឹះស្ថានសិក្សា​ជាង ៤០ នៅ​ប្រទេស​អូស្ត្រាលី​។ លោក John Walsh អ្នកដឹកនាំ​ក្រុម​កម្មវិធី​អាហារូបករណ៍ Australia Awards ប្រចាំ​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ច​ថ្មីៗ​ថា និស្សិត​ខ្មែរ​រស់នៅ​រាជធានី​ភ្នំពេញ និង​ទីជនបទ​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ស្នើ​អាហា​រូបករណ៍ Australia Awards Scholarships (AAS)។ ហើយ​ថា រដ្ឋាភិបាល​អូស្ត្រាលី​លើក​ចិត្ត​និស្សិត​ទាំងពីរ​ភេទ ពិសេស​គឺ និស្សិត​នារី ដែល​ឆន្ទៈសិក្សា​រៀនសូត្រ​ឲ្យ​បន្ត​ការសិក្សា​ថ្នាក់​ក្រោយ​ឧ​ត្ត​មសិ​ក្សា នៅ​ប្រទេស​អូស្ត្រាលី​។​
 
​បើតាម​លោក John Walsh ទាំង​មន្ត្រីរាជការ ទាំង​បុគ្គលិក​អង្គការ​មិនមែន​រដ្ឋាភិបាល និង​និស្សិត​ទាំងអស់ អាច​ស្នើ​អាហារូបករណ៍​រដ្ឋាភិបាល​អូស្ត្រាលី​។ ហើយ​ថា ចាប់ពី​ឆ្នាំ ១៩៩៤ រហូតមក បច្ចុប្បន្ន និ​ស្សត​ខ្មែរ​ជាង ៦០០​នាក់ បាន​បន្ត​ការសិក្សា​ថ្នាក់​ក្រោយ​ឧ​ត្ត​ម សិក្សា​តាម​គ្រឹះស្ថានសិក្សា​នានា ក្នុងប្រទេស​អូស្ត្រាលី​។ ជ័យលាភី នឹង​ទទួល​អាហារូបករណ៍​សិក្សា​នៅ​អូស្ត្រាលី​ពេញ​ថ្លៃ ថ្លៃ​ហោះហើរ​ទៅមក​កម្ពុជា​-​អូស្ត្រាលី ការ​ស្នាក់នៅ ធានារ៉ាប់រង​សុខភាព និង​ឯកសារ​សម្ភារៈ​សិក្សា​ស្រាវជ្រាវ អំឡុងពេល​ពួកគេ​នៅ​អូស្ត្រាលី​។​
 
​កម្មវិធី​អាហារូបករណ៍ Australia Awards Scholarship ឆ្នាំ​២០១៧ ផ្តោតលើ​ការសិក្សា​នានា រួមមាន ជំនាញ​ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម សុខាភិបាល គ្រប់គ្រង​អប់រំ និង​ពាណិជ្ជកម្ម​ជាដើម​។​
 
​និស្សិត​មានបំណង​ដាក់ពាក្យ​ស្នើរ​អាហារូបករណ៍ ត្រូវបំពេញ​លក្ខខណ្ឌ ដូចជា មាន​សញ្ជាតិ​ខ្មែរ​, សញ្ញាបត្រ​បរិញ្ញាបត្រ (​សម្រាប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត​) និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ (​សម្រាប់​បណ្ឌិត​), មាន​ព្រឹ​ត្ត​ប​ត្រ​ពិន្ទុ លិខិតឆ្លងដែន លិខិត​អំណះអំណាង​ផ្ទាល់ខ្លួន និង​លិខិត​អំណះអំណាង​ពី​តំណាង​ក្រសួង និង​ស្ថាប័ន​សា​ម៉ី​, លិខិតឆ្លងដែន​, ប្រវត្តិរូប​ស​ង្ខ​ប និង​ពិន្ទុ​ភាសា​អង់គ្លេស IELTS យ៉ាងហោច ៦.០, មានបទពិសោធន៍​ការងារ​ស្ម័គ្រចិត្ត ឬ​ការងារ​ពេញ​ម៉ោង រយៈពេល ២​ឆ្នាំ​។​
 
​និស្សិត​ត្រូវបំពេញ​ឯកសារ​ពាក់ព័ន្ធ ដាក់​ស្នើរ​អាហារូបករណ៍​តាមរយៈ​ប្រព័ន្ធ Online គឺ https://oasis.dfat.gov.au ឲ្យ​បាន មុន​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៦​។ ជាមួយគ្នា​ដែរ និស្សិត ក៏​អាចដាក់​ឯកសារ​ស្នើសុំ​អាហារូបករណ៍ នៅ​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការបណ្តុះបណ្តាល​ចំនួន ៣ ទីតាំងនៅ​រាជធានី​ភ្នំពេញ និង​មួយ​ទីតាំង នៅ​ខេត្តសៀមរាប​ផងដែរ​។​
 
​និស្សិត អាច​ជ្រើសរើស​គ្រឹះស្ថានសិក្សា​មួយ ចំណោម​គ្រឹះស្ថាន​ចំនួន ៤០ តាមរយៈ​កម្មវិធី​អាហារូបករណ៍ Australia Awards Scholarships ក្នុងនោះ រួមមាន ១, Australian National University ២, University of Canberra ៣, Australian Catholic University ៤, Charles Sturt University ៥, Macquarie University ៦, Southern Cross University ៧, University of New England ៨, University of New South Wales ៩, University of Newcastle ១០, University of Sydney ១១, University of Technology, Sydney ១២, University of Western Sydney ១៣, University of Wollongong ១៤, Charles Darwin University ១៥, Deakin University ១៦, Federation University ១៧, La Trobe University ១៨, Monash University ១៩, RMIT University ២០, Swinburne University of Technology ២១, University of Melbourne ២២, Victoria University ២៣, University of Tasmania ២៤, Carnegie Mellon University ២៥, Flinders University ២៦, University of Adelaide ២៧, University College London ២៨, University of South Australia ២៩, Edith Cowan University ៣០, Murdoch University ៣១, University of Western Australia ៣២, Curtin University ៣៣, Bond University ៣៤, Central Queensland University ៣៥, Griffith University ៣៦, James Cook University ៣៧, Queensland University of Technology ៣៨, University of Queensland ៣៩, University of Southern Queensland​និង​៤០, University of the Sunshine Coast​។​
 
​សម្រាប់​ព័ត៌មាន​លម្អិត និស្សិត​អាច​ទំនាក់ទំនង Australia Awards Cambodia តាមរយៈ​ទូរ​សព្ទ​លេខ ០២៣ ២២២ ០៦២ ឬ​អ៊ី​ម៉ែ​ល [email protected] ឬ​គេហទំព័រ http://www.australiaawardscambodia.org/ និងលោក John Walsh តាមរយៈអ៊ីម៉ែល [email protected]
 

Tag:
 អាហារូបករណ៍​
  អប់រំ​
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com