ព័ត៍មានសុខភាព
សុខភាព៖ ស្លឹក​ម្រំ អាច​ដោះស្រាយ ជំងឺ​ទឹកនោមផ្អែម និង​កូ​ឡេ​ស្តេ​រ៉ុល​ឡើង​ខ្ពស់​បាន​
31, Mar 2016 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
 ​
​យោងទៅតាម​ការសិក្សា​មួយ ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Journal European ដែល​វាយតម្លៃ​ទៅលើ វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ និង​ឱសថ​នោះ បាន​ឲ្យ​ដឹងថា សារធាតុ​ដែល​ចម្រាញ់​ចេញពី​ស្លឹក​ម្រំ មាន​ឥទ្ធិពល​គួរអោយ​ឲ្យ​កត់សម្គាល់​មួយ ទៅលើ​ការទប់ស្កាត់​អង់ស៊ីម ចេញពី​លំពែង ដែល​វា​នឹង​កើតឡើង នៅពេល​មនុស្ស​ម្នាក់ កើត​ជំងឺ​ទឹកនោមផ្អែម​។ លើសពីនេះទៅទៀត សកម្មភាព​ប្រឆាំង នឹង​ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម របស់​ស្លឹក​ម្រំ នឹង​ពង្រឹង​ដល់​ការដែល​ងាយ ទទួលយក​ជាតិ​ស្ករ​ទៅប្រើ​ប្រាស់ ដូច្នេះ​វា​នឹង​ដើរតួនាទី​ដ៏​សំខាន់ ក្នុងការ​គ្រប់គ្រង​ការឡើង​ជាតិ​ស្ករ​លឿន ក្នុង​ឈាម​បាន​យ៉ាង​ល្អ​។ ជាមួយគ្នានេះដែរ វា​ក៏មាន​សកម្មភាព​កាត់បន្ថយ​សារធាតុ Nitric Acid និង​ជាតិ​ស្ករ​ក្នុង​ឈាម និង​បង្កើន​ចំនួន​អាំង​ស៊ុយ​លីន និង​ប្រូតេអ៊ីន ដើម្បី​ពង្រឹង​ដល់​ការគ្រប់គ្រង ជាតិ​ស្ករ​ក្នុង​ឈាម កាន់តែ​ប្រសើរ​ជាង​មុន​។

 
​មួយវិញទៀត ស្លឹក​ម្រំ មិន​ត្រឹមតែ​ជួយ​ទប់ស្កាត់ សកម្មភាព​ខ្លាំងក្លា​ជ្រុល របស់​កូ​ឡេ​ស្តេ​រ៉ុល​ទេ តែ​វា​ក៏មាន​អង់ស៊ីម ដែលមាន​សកម្មភាព ជួយ​សំយោគ​កូ​ឡេ​ស្តេ​រ៉ុល​ដែរ​។ ស្លឹក​ម្រំ​ទាំងនេះ ក៏​ជួយ​កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​សរុប និង​ខ្លាញ់ Triglyceride ព្រមទាំង​បង្ការ​ការ​បឺត​ស្រូប កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ពោះវៀន​ទៀត ដូច្នេះ វា​ពិតជា​មិនអាច​ឲ្យ​កូ​ឡេ​ស្តេ​រ៉ុល លើស​បានឡើយ​។ ជាមួយគ្នានេះដែរ វត្តមាន​របស់​សារធាតុ Phytochemicals និង​អង់​ទី​អុកស៊ីដ​ង់​ជាច្រើន របស់​ស្លឹក​ម្រំ នឹង​ជួយ​កាត់បន្ថយ ការ​ប្រឈម​នឹង​ជំងឺ​ក្រិន​រឹង​សរសៃឈាម លើស​សម្ពាធ​ឈាម និង​ជំងឺ​ផ្សេងៗ​ទៀត ដែល​បណ្តាលមកពី ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម និង​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​បាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com