ជាតិ
រថភ្លើងបុករថយន្តបណ្តាលឲ្យរបួស៦នាក់នៅកំណាត់ផ្លូវជាតិលេខ៣
× ករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថភ្លើង និងរថយន្ត បានកើតឡើងកាលពីព្រឹកថ្ងៃទី១៤ ខែមេសា នេះ នៅកំណាត់ផ្លូវជាតិលេខ៣ ចំណុចផ្លូវរថភ្លើងនៅភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
បើតាមការផ្សាយរបស់គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ គ្រោះថ្នាក់នេះ បណ្តាលមនុស្ស៦នាក់របួស ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុនៃគ្រោះថ្នាក់ បានកើតឡើងដោយសារតែរថយន្ត RX300 បើកឆ្លងកាត់លើផ្លូវរថភ្លើង ខណៈដែលរត់ភ្លើងកំពុងឆ្លងកាត់៕
© រក្សាសិទ្ធិដោយ thmeythmey.com