កីឡាជាតិ
ជាតិ
៥០០០០​សំបុត្រ​លក់ដាច់​គ្មាន​សល់​សម្រាប់​ជំនួប​មិត្តភាព​កម្ពុជា​-​ទី​ម័​រ​ខាងកើត​ល្ងាច​នេះ​
29, May 2016 , 1:42 pm        
រូបភាព
ដោយ: ថ្មីៗ
​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បានប្រកាសថា​ខ្លួន​លក់​សំបុត្រ​ចំនួន​៥០០០០​សន្លឹក​សម្រាប់​ការប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា និង​ទី​ម័​រ​ខាងកើត​ដាច់​អស់ហើយ​។ ជំនួប​នឹង​ប្រព្រឹត្តទៅ​នៅវេលា​ម៉ោង​៧​ល្ងាច​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​



​កម្ពុជា និង​ទី​ម័​រ​ខាងកើត ប្រើប្រាស់​ការប្រកួត​មិត្តភាព​អន្តរជាតិ​នេះ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​វគ្គ Playoff ពានរង្វាន់ AFC Asian Cup ឆ្នាំ​២០១៩ ដោយ​កម្ពុជា​ត្រូវ​ប៉ះ​ឆាយ​នី​ស​តៃប៉ិ រីឯ​ទី​ម័​រ​ខាងកើត ត្រូវ​ជួប​ម៉ាឡេស៊ី​។​

​នា​ជំនួប​ចុងក្រោយ កម្ពុជា​បាន​យកឈ្នះ​ទី​ម័​រ​ខាងកើត ៣-២ នៅក្នុង​ព្រឹត្តិការណ៍ Suzuki Cup នៅ​ប្រទេស​ឡាវ​។ ប៉ុន្តែ​ជ័យជម្នះ ៥-១ លើ​កម្ពុជា កាលពី​ឆ្នាំ​២០១២​នៅ​ទីក្រុង​យាំង​ហ្គោ​ន ជា​លទ្ធផល​ដ៏​ធំ​បំផុត​របស់​ទី​ម័​រ​ខាងកើត​ដែលជា​ក្រុម​ជម្រើសជាតិ​ថ្មីថ្មោង​។​

​ដោយសារតែ​កន្លែង​មានកំណត់ FFC បាន​សុំ​ការ​អធ្យាស្រ័យ​ពី​អ្នកទស្សនា ខណៈ​ជំនួប​នេះ ក៏មាន​ការផ្សាយ​ផ្ទាល់​តាមរយៈ BTV ផងដែរ​។ ជាមួយគ្នានេះ​ផងដែរ ក្រោយ​ចប់​តង់​ទីមួយ នឹង​មានការ​ច្រៀង​បទ «​រាំ​ញី​កែងជើង​» ដ៏​ពេញនិយម​៕


© រក្សាសិទ្ធិដោយ thmeythmey.com