ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រធាន​ស្តីទី​ CNRP បង្ហោះរូបថត​ខ្លួន​ក្នុង​ជំនួបជាមួយ​សកម្ម​ជន​ពី​បណ្តាខេត្ត
30, May 2016 , 10:53 am        
រូបភាព
ដោយ: ថ្មីៗ
ឯកឧត្តម កឹម សុខា ប្រធាន​ស្តីទីគណបក្ស​សង្គ្រោះ​ជាតិ នាព្រឹក​ថ្ងៃចន្ទនេះ បាន​បង្ហោះ​រូបភាពតាម​ហ្វេសប៊ុក​របស់​ខ្លួនក្នុងជំនួប​ជាមួយ​សកម្ម​ជនពីតាម​បណ្តាខេត្ត។



​ជំនួបទាំងនេះ ធ្វើ​ឡើង​នៅ​ទីស្នាក់ការកណ្តាលគណបក្ស​សង្គ្រោះ​ជាតិ។ ប្រធាន​ស្តីទីគណបក្ស​ប្រឆាំង បាន​សរសេរថា៖ «ខ្ញុំ កឹម សុខា ប្រធាន​ស្តីទីគណបក្ស​សង្គ្រោះ​ជាតិ បាន​ទទួល​ស្វាគមន៍​តំណាងគណបក្ស​សង្គ្រោះ​ជាតិ​រាជ​ធានី-ខេត្ត ដែល​បាន​ចូល​មក​សួរសុខទុក្ខ​ក្នុងស្ថានភាព​ដែល​ខ្ញុំ​កំពុង​ស្ថិត​ក្នុងការគំរាម​កំហែង»។

គួរ​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃចន្ទនេះ រដ្ឋសភាជាតិ ក្រោម​សំឡេងគាំទ្រ​៦៨​លើ​៦៨សំឡេង បាន​សម្រេច​ឲ្យ​សមត្ថកិច្ច​បន្តនីតិវិធី​លើ​ឯកឧត្តម កឹម សុខា ដែល​ត្រូវ​បាន​អយ្យការ​សាលា​ដំបូងរាជ​ធានីភ្នំពេញ ចោទប្រកាន់ពីបទ «បដិសេធ​ក្នុងការចូលខ្លួន» ក្នុងនាម​ជាសាក្សី៕




Tag:
 ឯកឧត្តម កឹម សុខា
  គណបក្ស​សង្គ្រោះ​ជាតិ
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com