អត្ថបទពាណិជ្ជកម្ម
​រថយន្ត Range Rover ជួយ​បង្កើន​គំនិត​ច្នៃប្រឌិត
03, Jun 2016 , 10:19 am        
រូបភាព
ដោយ: ថ្មីៗ
- ការសិក្សា​បាន​រកឃើញថា​ជា​បរិយាកាស​ល្អជា​កត្តា​ប្រសើរ​បំផុត​សម្រាប់​ការបង្កើត​គំនិត​ច្នៃប្រឌិត ។​

​កៅអី​ប្រណិត​និង​ប្រកបដោយ​ផាសុខភាព ពន្លឺ​ធម្មជាតិ និង គ្មាន​សំឡេង​រំខាន គឺជា​កត្តា​សំខាន់បំផុត​ក្នុងការ​ជម្រុញ​នូវ​ការបង្កើត​គំនិត​ច្នៃប្រឌិត នេះ​បើ​យោងទៅតាម​ការសិក្សា​ដែល​បាន​រកឃើញ​នៅថ្ងៃនេះ ។​

​របាយការណ៍​ដែល​ធ្វើឡើង​ដោយ ក្រុមហ៊ុន Land Rover រួម​ជាមួយនិង​អ្នកជំនាញ​ចិត្ត​វិទ្យា​លោក ការី ឃូ​ប​ព័រ (Sir Cary Cooper) និង​ជានា​យក​វិទ្យាស្ថាន បាន​សួរ អគ្គនាយក​ក្រុមហ៊ុន នាយក​ប្រ​ត្តិ​ប​ត្តិ និង អ្នក​គ្រប់​គ្រង់​លំដាប់​ខ្ពស់ ចំនួន​ជាង ៩០០ នាក់ ថា​តើ​បរិយាកាស​ល្អប្រសើរ​ជះឥទ្ធិពល​យ៉ាងណា​ដល់​ការបង្កើត​គំនិត​ច្នៃប្រឌិត ។​



​ការសិក្សា​បាន​រកឃើញថា ៨៤% នៃ​ថ្នាក់ដឹកនាំ​អាជីវកម្ម​ជឿថា បរិយាកាស មាន​សារៈសំខាន់​ក្នុងការ​បង្កបង្កើត​គំនិត ។ បន្ថែម​លើក​ត្តា​រូបិយ៍ ៣ យ៉ាង​ដែល​អ្នក​ទាំង​នោះបាន​ឆ្លើយ​រួមមាន ខ្យល់​បរិសុទ្ធ (២៣%), ទីកន្លែង​ទូលាយ (១៨%) និង វត្ថុធាតុដើម​ធម្មជាតិ (​មានដូចជា​ឈើ​, ស្បែក ជាដើម​) (៥%) ដែល​ត្រូវបាន​រាប់បញ្ចូល​ថា​ជា​កត្តា​សំខាន់​សំរាប់​ការបង្កើត​គំនិត​ច្នៃប្រឌិត​នោះ​, កត្តា​ផាសុខភាព (៦៤%), កត្តា​ពេលវេលា​ក្នុង​ការគិត (៦១%) និង កត្តា​ដែល​មិនមាន​អារម្មណ៍​តានតឹង (៤១%) ក៏​ត្រូវបាន​មើលឃើញថា​ជា​លក្ខ​ខ័​ណ្ឌ​ចិត្តសាស្ត្រ​ដែល​ជំរុញ​ឲ្យ​មាន​គំនិតល្អៗ​ផងដែរ ។​


​ស្រប​ជាមួយនិង​ការរកឃើញ​នេះ ផ្ទះ គឺ​ត្រូវបាន​ចាត់ទុកថា​ជា​កន្លែង​ដែលមាន​ប្រសិទ្ធិភាព​បំផុត​សំរាប់​ការបង្កើត​គំនិត​ច្នៃប្រឌិត (៤៨%) ដោយនៅ​ឆ្ងាយ​ពី​ភាព​តានតឹង​អារម្មណ៍ និង​ផល​រំខាន​ក្នុង​ការិយាល័យ ខណៈដែល​មាន ១ ភាគ ៥ នៃ​ថ្នាក់ដឹកនាំ (១៨%) បាន​មានប្រសាសន៍ថា ការបង្កើត​គំនិត​ដែល​ល្អ​បំផុត​របស់​ពួកគាត់​គឺ​នៅក្នុង​រថយន្ត ។ សម្រាប់​អ្នក​ដែល​ធ្វើការ​ក្នុង​រថយន្ត សកម្មភាព​ដែល​ពួកគាត់​ធ្វើ​ញឹកញាប់​ជាងគេ​នោះ​គឺ ការបង្កើត​គំនិត​ថ្មីៗ (៤០%) ដោយ​ពួកគាត់​ប្រើប្រាស់ រយៈពេល​នៃ​ការធ្វើដំណើរ ដើម្បី​សម្រាក និង​សញ្ជឹងគិត ។​
 
​លោក ការី ឃូ​ប​ព័រ (Sir Cary Cooper) បាន​មាន​ប្រសា​ស្ត្រ​ថា “​របកគំហើញ​នៃ​ការសិក្សា​នេះ​បង្ហាញថា​រថយន្ត នាំមក​នៅ​ឱកាស​សម្រាប់​បង្កើត​គំនិត​ច្នៃប្រឌិត​ដ៏​ត្រឹមត្រូវ​ទាំង​ផ្នែក​ច​ត្តិ​សាស្ត្រ និង រូបសាស្ត្រ​” ។ “​គំនិត​ថ្មី ជា​ញឹកញាប់​តែង​រត់​មករក យើង​នៅពេលដែល​មិនបាន​រំពឹងទុក ពោលគឺ​នៅពេលដែល​យើង​សម្រាក និង​មិន​គិតដល់​បញ្ហា​ណាមួយ ។ ពិសោធន៍​បានបង្ហាញ​ថា​នៅពេលដែល​សារធាតុ ដូ​ផា​មីន ត្រូវបាន​បញ្ចេញ​នៅក្នុង​ខួរក្បាល យើង​នឹង​ចាក់​ចេញពី​ផល​រំខាន់​នៃ​ទំលាប់​ចាស់ ឬ សភាវគតិ ដូចជា​ការបើក​បររថ​យន្ត​ជាដើម​នោះ យើង​នឹងមាន​លទ្ធភាព​ក្នុងការ​អនុញ្ញាតិ​ឲ្យ​ខួរក្បាល​របស់​យើង​បង្កើត​គំនិត​ថ្មីៗ ។ “



​ស្ទើរតែ ១ ភាគ ១០ នៃ​ថ្នាក់ដឹកនាំ​ដែល​យើង​បាន​សាកសួរ សុទ្ធតែ​បាន​បកស្រាយ​ថា​ពួកគាត់​ចំណាយពេល​វេលា​ជាង ២៥% នៃ​ម៉ោង​ធ្វើការ​នៅក្នុង​រថយន្ត ។ ក្នុង​ការផលិត​រថយន្ត​ប្រណិត Range Rover ដែលជា​ញឹកញាប់​ត្រូវបាន​ប្រើប្រាស់​ដោយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នោះ ក្រុមហ៊ុន Land Rover បានធ្វើការ​ដោយ​យកចិត្តទុកដាក់​ជាពិសេស​ទៅលើ​ការរក្សា​ឲ្យ​បាន​នូវ​បរិ​កាស​ល្អប្រសើរ​ដែល​សក្តិសម​សំរាប់​ទាំង​ពេលធ្វើការ និង​ពេលវេលា​សំរាប់​ការបង្កើត​គំនិត ។ លោក កឺ​រី មឹក​ហ្កូ​វឺ​ន (Gerry McGovern) នាយក​ផ្នែក​រចនា​ម៉ូដ ធ្វើការ​បង្ហាញថា​តើ​ក្រុមការងារ​របស់គាត់​ធ្វើការ​រចនា​យ៉ាងណា​ដើម្បី​ឲ្យ Range Rover ក្លាយជា​បរិយាកាស​ដែល​នាំមក​នូវ​គំនិត​ច្នៃប្រឌិត​ខ្ពស់​។​

“​យើង​រចនា​ផ្ទៃ​ខាងក្នុង​របស់ Range Rover ដែល​ឆ្លុះបញ្ចាំង​ពី​តម្រូវការ​របស់​អតិថិជន រចនាបទ​ខាងក្នុង​ផ្តល់​គុណ​តម្លៃ​និង បរិយាកាស​ស្ងប់ស្ងាត់ និង ស្រស់ស្រាយ ដែល​បង្ក​ជា​លក្ខណៈសម្បត្តិ​ខ្ពង់ខ្ពស់ ដែលជា​កេរ្តិ៍ឈ្មោះ​របស់ Range Rover ដែលជា​អារម្មណ៍​ដ៏​អស្ចារ្យ ដោយបាន​ផ្តាច់​ចេញពី​ភាព​មមាញឹក និង​សំឡេង​រំខាន​នៃ​ពិភព​ខាងក្រៅ តែ​ទោះយ៉ាងណា​ការធ្វើទំនាក់ទំនង​តាមរយៈ ដំបូល​បើក​ធំ​ទូលាយ ដែល​ផ្តល់នូវ​ពន្លឺ​ពី​ធម្មជាតិ ។​”



​ការសិក្សា​របស់​ក្រុមហ៊ុន Land Rover បង្ហាញ​ឲ្យ​ឃើញថា​ការទទួលបាន​សារ​អេ​ឡិច​ត្រូ​និ​ច (E-mail) គឺជា​សកម្មភាព​មុខ​ជំនួញ​ដែលមាន​ប្រជាប្រិយ​ទី​២ ក្នុង​រថយន្ត (៣៩%) ហើយ​បន្ទាប់ពីនោះ​គឺ​ការធ្វើ​កិច្ចការ​ប្រញាប់ (៣៤%) ។ លោក ការី មានប្រសាសន៍ថា “E-mail ពេញ​គឺជា​បុព្វហេតុ​ដ៏​ធំ​បំផុត​ដែល​ប៉ះពាល់​ដល់​ផលិតភាព នៃ​អ្នកធ្វើការ​នៅ​ចក្រភព​អង់គ្លេស ។ ប្រហែលជា ថ្នាក់ដឹកនាំ​ទាំងឡាយ​ដែល​កំពុង​ប្រើប្រាស់​ពេលវេលា​ក្នុង​រថយន្ត​ដើម្បី​ឆ្លើយតប e-mail, អាច​នឹង​យល់ថា​វា​មាន​អត្ថប្រយោជន៍​ច្រើនជាង​ប្រសិនបើ​ពួកគាត់​ប្រើប្រាស់​ពេលវេលា​នឹង​បរិយាកាស​នោះ​សំរាប់​ការ​ត្រិះរិះ​រក​គំនិត​ថ្មី​វិញ​នោះ​។​”

​ដោយមាន​បទពិសោធន៍​ចំនួន ៤៥ ឆ្នាំ​ក្នុងការ​អភិវឌ្ឍ​រថយន្ត Range Rover, ក្រុមហ៊ុន Land Rover បាន​ស្វែងយល់​យ៉ាងច្រើន​ពី​អ្នក​ដែល​បើកបរ ក៏​ដូច​អ្នកធ្វើដំណើរ​ក្នុង​រថយន្ត​ម៉ូ​ដែល​ដ៏​ប្រណិត​បំផុត​របស់ខ្លួន​មួយ​នេះ ។ លោក ផូ​ល ហ័​រ​រ៉​ត​ស៍ (Paul Herriotts) ប្រធាន​បច្ចេកទេសផ្នែក​មនុស្សសាស្ត្រ​និង​ការងារ​នៃ​ក្រុមហ៊ុន Land Rover បាន​បកស្រាយ​ពី​របៀប​នៃ​ការបង្កើត​បរិយាកាស​តាំងពី​ដី​រហូតដល់​ជុំវិញខ្លួន​អតិថិជន ថា​៖

“​រថយន្ត Range Rover បាននិងកំពុង​បំពេញ​តំរូវការ​អតិថិជន​ទៅតាម​មជ្ឈដ្ឋាន​ផ្សេងៗ​ជាង ១៧០ ប្រទេស ។ ការស្វែងយល់​ពី​អតិថិជន​របស់​យើង​ចាប់ពី​ក្នុង​រហូតដល់​ក្រៅ រួមមាន​រូបរាង​រប​ស់​ពួកគាត់ រង្វាស់​ខ្នាត​របស់​ពួកគាត់ និង​សមត្ថភាព​របស់​ពួកគាត់ គឺជា​គ​ន្លិះ​នៃ​ការបង្កើត​រថយន្ត​ដែល​សក្តិសម​សំរាប់​ដំរូវការ​របស់​ពួកគាត់ ។ រថយន្ត Range Rover, ដែលជា​ប្រភេទ​រថយន្ត​ប្រណិត​ដែល​ជោគជ័យ​បំផុត​នៃ​ក្រុមហ៊ុន Land Rover ជា​រថយន្ត​ដែល​ផ្តល់ជូន​នូវ​បច្ចេកទេស​ទំនើប​ចុងក្រោយ ក្នុងការ​បត់បែន​ទៅតាម​គ្រប់​កាលៈទេសៈ ។ វា​ត្រូវតែ​ជា​យានយន្ត​ដែល​ផ្តល់​ភាពងាយស្រួល​ដូចគ្នា​ដល់​បរុស​វ័យក្មេង​មាន​កំពស់​ខ្ពស់ ក៏ដូចជា​នារី​វ័យ​ចំណាស់​ផងដែរ ។ យើង​មានបំណង់​បង្កើត​នូវ​ឋានសួគ៌​សំរាប់​អតិថិជន​របស់​យើង ដែល​ពួកគាត់​អាចបង្កើត​នូវ​បរិយាកាស​ផ្ទាល់ខ្លួន សំរាប់​ធ្វើការ សម្រាក ឬក៏​កំសាន្ត ។​”



​ក្នុង​ពិភព​ការងារ​ដែល​តម្រូវ​ឲ្យ​ធ្វើការ​យូរ ច្បាស់​ណាស់​ដែល​យើង​ត្រូវ​បត់បែន និង​ស​ម្រ​ប់​ទៅតាម​គ្រប់​កាលៈទេសៈ​ការ​ងារ បើសិនជា​យើង​ចង់​ទទួលបាន​លទ្ធផល​ល្អ​ពី​ខ្លួនឯង​និង​ពី​អ្នកដទៃ ដូចដែល​លោក ការី បាន​ពន្យល់ថា​៖

“​ក្រៅពី​ពេលវេលា មិនមែន​គ្រាន់តែ​ទំនាក់ទំនង​ការងារ​ប៉ុណ្ណោះ​ទេ​ដែលមាន​ការផ្លាស់ប្តូរ តែ​ទីតាំង និង លំហ ដែល​យើង​ធ្វើការ​គឺ​សុទ្ធតែ​ពាក់ព័ន្ធ​ទាំងអស់ ។ ទាំងនេះ​មាន​លំដាប់​ចាប់ពី​ការរៀបចំ​បែបបទ​នែ​ការិយាល័យ ការ​ស្ថិតក្នុង​ទី​ទូលាយ រហូតដល់​ការ​ស្ថិតនៅក្នុង​ហាង​កាហ្វេ​ដែលមាន WiFi ដែល​ផ្តល់​សេរីភាព​ឲ្យ​នាយ​ជិ​ក មកពី​ការិយាល័យ​ចង្អៀតៗ និង​ផ្តល់នូវ​ពេលវេលា​ធ្វើការ​បត់បែន​កាន់​តែមាន​ភាពងាយស្រួល ។

​ការបត់បែន​នៃ​ការធ្វើការងារ​ពី​គ្រប់​ទីកន្លែង បន្ត​ឲ្យ​មានការ​អភិវឌ្ឍ​បន្ថែមទៀត​លើ​បច្ចេកវិទ្យា​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​កត្តា​សំខាន់ ។ លទ្ធភាព​នៃ​ការភ្ជាប់​ទៅកាន់​រលកសញ្ញា WiFi នៃ​ប្រព័ន្ធ InControl ដែលមាន​នៅក្នុង​រថយន្ត Range Rover គឺ​គ្រាន់តែ​ជា​ឧទាហរណ៍​មួយ លទ្ធភាព​ដទៃទៀត​ពិសេស​ជាច្រើន​ទៀត ។​



​សម្រាប់​លោក ការី ឃូ​ប​ព័រ​, យល់ឃើញថា​ជា​លទ្ធផល​នៃ​ការសិក្សា​នេះ បាន​ឲ្យ​ដឹងថា កន្លែង​ណាក៏ដោយ​ដែល​ថ្នាក់ដឹកនាំ​ចាត់ទុកជា​កន្លែងធ្វើការ ទីនោះ​ត្រូវតែមាន​បរិយាកាស​ជុំវិញ​ប្រកបដោយ​ភាពសមស្រប​ដើម្បី​ប​ង្កើ​គំនិត​ច្នៃប្រឌិត ដូចដែល​គាត់​បាន​ពន្យល់ថា​៖

“​យើង​បានទទួល​ភស្តុតាង​ពី​ការស្រាវជ្រាវ​នេះ ថា បរិយាកាស​នៅ​កន្លែងធ្វើការ​មាន​សារៈសំខាន់​ខ្លាំង​ក្នុងការ​បង្កបង្កើត​គំនិត ច្នៃប្រឌិត​ថ្មីៗ ហើយ​យើង​ក៏បាន​រកឃើញ​ដែរ​ថា ការបង្កើត​គំនិត ច្នៃប្រឌិត និង ការបង្កើន​ផលិតកម្ម មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ ។ ដូច្នេះ ស្ថាប័ន​ទាំងឡាយ ក៏ដូចជា​បុគ្គលិក​ទាំងឡាយ​គួរតែ​ខិតខំ​ផ្តល់ ឬក៏​ស្វែងរក​នូវ​បរិយាកាស​ទាំងនោះ​នៅ​​ក​ន្លែ​ធ្វើការ ។​



​ទំនាក់ទំនង​ព័ត៌មាន​បន្ថែមៈ
​ក្រុមហ៊ុន RMA Cambodia, នាំចូល និង​ចែកចាយ​ផ្តាច់មុខ​រថយន្ត Jaguar និង Land Rover
​អគារ​តាំង​លក់រ​ថយ​ន្តៈ #264A មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខ័​ណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​
​ទូរស័ព្ទ​ទំនាក់ទំនងៈ  +855 (0) 70 999 111/ +855 (0) 70 999 222/ +855 (0) 23 888 811
jaguarcambodia.com​    ​    ​Facebook: Jaguar Cambodia
landrovercambodia.com​    ​    ​Facebook: Land Rover Cambodia

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com