ពីនេះ ពីនោះ
តើពាក្យ «ពលទោ, ពលឯក, ពលបាលត្រី, ពលបាលទោ, ពលបាលឯក» មានលក្ខណៈខុសគ្នាដូចម្ដេច?
× នៅក្នុងវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បានកំណត់អត្ថន័យនៃពាក្យ «ពលទោ, ពលឯក, ពលបាលត្រី, ពលបាលទោ, ពលបាលឯក» មានអត្ថន័យ និងលក្ខណៈខុសគ្នាដូចខាងក្រោម ៖
១/. ពាក្យ«ពលទោ» មានថ្នាក់ពាក្យជា(ន.) (បា.) មានន័យថា ទាហានថ្នាក់ក្រោមបង្អស់(ពលថ្នាក់ទី២, ទាហានថ្នាក់ទី២ គឺកូនទាហានធម្មតា)។
២/. ពាក្យ«ពលឯក» មានថ្នាក់ពាក្យជា(ន.) (បា.) មានន័យថា ទាហានខ្ពស់ជាងពលទោ (ពលថ្នាក់ទី១)។
៣/. ពាក្យ«ពលបាលត្រី» មានថ្នាក់ពាក្យជា(ន.) (បា.)(សំ.) មានន័យថា ឋានន្តរនាយទាហានរងថ្នាក់ក្រោមក្នុងថ្នាក់ពលបាល, ទាបជាងពលបាលទោ(ពលបាលថ្នាក់ទី៣, នាយរក្សាពលថ្នាក់ទី៣)។
៤/. ពាក្យ«ពលបាលទោ» មានថ្នាក់ពាក្យជា (ន.)(បា.) មានន័យថា ឋានន្តរនាយទាហានរងនៅក្នុងចន្លោះពលបាលត្រី និងពលបាលឯក(ពលបាលថ្នាក់ទី២)។
៥/. ពាក្យ«ពលបាលឯក» មានថ្នាក់ពាក្យជា(ន.) (បា.) មានន័យថា ឋានន្តរនាយទាហានរងខ្ពស់ផុតក្នុងថ្នាក់ពលបាល(ពលបាលថ្នាក់ទី១)។
ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
© រក្សាសិទ្ធិដោយ thmeythmey.com