ជាតិ
សង្គមជាតិ
អូស្មាន ហាស្សាន់៖ សាសនិក​ឥស្លាម​ត្រូវ​ដឹងគុណ​ថ្ងៃ៧មករា​ស្របតាម​គម្ពីរ​សាសនា
15, Jun 2016 , 1:06 pm        
រូបភាព
ភ្នំពេញ៖ មាន​ថ្ងៃ៧មករា ទើប​ធ្វើ​ឲ្យ​មានការ​អភិវឌ្ឍ។ ថ្ងៃ៧មករា ក៏បាន​ធ្វើ​ឲ្យ​សាសនា​ឥស្លាម​រស់​ឡើងវិញ​ដូច​សព្វថ្ងៃ។ នេះ​ជា​ខ្លឹមសារខ្លះៗ ដែល​លោក អូស្មាន ហាស្សាន់ បាន​និយាយ​ក្នុង​ពិធី​ពិសា​អាហារ​ស្រាយ​បួស​នៅ​កោះ​ពេជ្រ​នៅ​ល្ងាច​ថ្ងៃទី១៤ មិថុនា​ម្សិលមិញ។



ក្នុង​សន្ទរកថា​ដ៏​វែង ដោយបាន​និយាយ​ទាំង​ការបើក​ទូលាយ​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា ដល់​សហគមន៍​ឥស្លាម មាន​ទាំង​ការ​ស្លៀកពាក់ ការសង់​វិហារ សេរីភាព​ការគោរព​ប្រតិបត្តិ​សាសនា ការសិក្សា​ទាំង​ក្នុង​និង​ក្រៅប្រទេស។ល។ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​និយាយថា សាសនិក​ឥស្លាម ត្រូវ​ដឹងគុណ​ថ្ងៃ៧មករា ហើយ​ឆ្លើយតប​ទៅនឹង​គុណ​នេះ​ព្រោះ​វា​ស្របទៅនឹង​ក្រឹត្យក្រម​ក្នុង​គម្ពីរ​របស់​សាសនា ក៏ដូចជា​ពាក្យសំដី​របស់​ព្យា​ការី​ម​ហាំ​ម៉ាត់។

ក្នុងនោះដែរ លោក ហាស្សាន់ ដែលជា​ប្រធាន​មូលនិធិ​អភិវឌ្ឍន៍​មូស្លីម​កម្ពុជា បាន​លើក​ពី​អត្ថន័យ​ក្នុង​គម្ពី​គួរ​អាន ដែលជា​គម្ពីរ​បស់​សាសនា​ឥស្លាម​មក​និយាយ​យ៉ាង​ដូច្នេះ​ថា«  ប្រសិនបើ​អ្នក​សម្តែង​នូវ​ការដឹងគុណ យើង (អ​ល់​ឡោះ)ប្រាកដជា​ថែម​ជូន (បុណ្យ) ដល់​ពួក​អ្នក​ទៀត ប៉ុន្តែ​ប្រសិនបើ​អ្នក​រមិលគុណ ទណ្ឌកម្ម​របស់​យើង​ពិតជា​ធ្ងន់ធ្ងរ​ណាស់» និង​អនុវត្តន៍​តាម​ប្រសាសន៍​របស់​ព្យា​ការី​ម​ហាំ​ម៉ាត់​ថា« ជន​ណា​មិន​ដឹងគុណ​មនុស្ស ជន​នោះ​ក៏​មិន​ដឹងគុណ​អ​ល់​ឡោះ ការនិយាយ​ពី​គុណ គឺជា​ការដឹងគុណ  ការមិន​និយាយ​រម្លឹក​ពី​គុណ គឺជា​ការរមិលគុណ»។ ត្រង់​ន័យ​នេះ លោក អូស្មាន ហាស្សាន់ ចង់​និយាយ​សំដៅទៅ​អ្នកខ្លះ ដែល​មិន​ចងចាំ​ថ្ងៃ​រំដោះ៧មករា និង​បំភ្លេចចោល​ថ្ងៃនោះ។

សូម​ស្តាប់​សំឡេង លោក អូស្មាន ហាស្សាន់ ដូចតទៅ





Tag:
 សាសនិកឥស្លាម
  រ៉ម៉ាឌន
  អូស្មាន ហាស្សាន់
© រក្សាសិទ្ធិដោយ thmeythmey.com