ពីនេះ ពីនោះ
ពាក្យ «​ប៉ិកួៈ​» ជា​ពាក្យ​ចិន ខ្មែរ​ហៅ​«​ដំឡូង​រលួស​»
18, Jun 2016 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត ប្រសិនបើ​សាធារណជន​ចង់រក​ពាក្យ​ថា «​ប៉ិកួៈ​» គឺ​មិនមាន​ការពន្យល់​អត្ថន័យ​ពាក្យ នោះទេ​។ ប៉ុន្តែ​សាធារណជន​ត្រូវ​ទៅ​ស្វែងរក​អត្ថន័យ​ពាក្យ​នេះ តាមរយៈ​ពាក្យ​ថា​«​រលួស​»​វិញ ព្រោះ​ពាក្យ​ថា «​ប៉ិកួៈ​» នេះ​មិនមែណជា​ពាក្យ​ខ្មែរ​នោះទេ​។​


 
​ពាក្យ​«​រលួស​» មាន​ថ្នាក់​ពាក្យ​ជា (​ន​) មានន័យថា ឈើ​មួយ​ប្រភេទ ពួក​អសារក​ព្រឹក្ស ដើម​ខ្ចី​មែក​ខ្ចី​មាន​បន្លា ស្លឹក​ស្ដើង​ទន់ ផ្កា​ក្រហម ស្លឹក​ខ្ចី​ប្រើ​ជា​របោយ​បាន ផ្លែ​ខ្ចី​ប្រើ​ជា​បន្លែ​ស្ល​កកូរ​បាន​។ ដើម​រលួស​(​ហៅ រលួសបាយ ក៏បាន ព្រោះ​មាន រលួសផ្អុង ជា​ពួក​ជាមួយគ្នា​)​។ 
 
​ក្នុងនោះ មាន​ដំឡូង​មួយ​ប្រភេទ ដើម​ជាវ​ល្លិ ស្លឹក​ស្រដៀង​នឹង​ស្លឹក​រលួស ក្នុង​មួយ​ដើម​មាន​មើម​តែមួយ រាងច្រឡោ​សាច់​សមាន​ទឹកដម​រល​ម សំបក​ស្វិត ប្រើ​បរិភោគ​ឆៅ មាន​រសផ្អែម​ស្រាល​ត្រជាក់ កំណើត​ពូជ​ដើមដំបូង​មកពី​ប្រទេស​ចិន​។ ខ្មែរ​ហៅ «​ដំឡូង​រលួស​» ចិន​ហៅ​«​ប៉ិកួៈ​»៕
 
​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន​ណាត 
 

© រក្សាសិទ្ធិដោយ thmeythmey.com