ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព៖ ​រឿង​ដែល​ស្ត្រី​គ្រប់រូប គួរ​ធ្វើ​មុនពេល​រួមភេទ​
02, Jul 2016 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នកនឹង​សម្រេចចិត្ត រួមភេទ​នៅ​យប់​នេះដែរ​ទេ​? មុនពេល​អ្នក​ឈានដល់ សកម្មភាព​ក្នុង​សមរភូមិ​ក្តៅ​សាច់​មួយ​នេះ វា​គួរតែ​មានរឿង​មួយចំនួន​តូច ដែល​អ្នក​ត្រូវធ្វើ ឲ្យ​ខាន​តែ​បាន​សិន​ដែរ​។ បើសិនជា​អ្នក មិន​ចង់​ឲ្យ​រឿង​អាក្រក់ កើតមាន​នោះ យើងខ្ញុំ​សូម​បង្ហាញ​ការងារ​មួយចំនួន ដែល​អ្នក​គួរតែ​អនុវត្ត មុនពេល​រួមភេទ​។​


​ដុស​សម្អាត​ធ្មេញ​
​ក្លិន​មាត់អាក្រក់ អាច​នឹងធ្វើ​ឲ្យ​បុរស លែងមាន​អារម្មណ៍​ក្នុងពេល​ថើប​គ្នា ដែលជា​កិច្ច​ចាប់ផ្តើមបាន​។ ដូច្នេះ ចូរ​ធ្វើយ៉ាងណា ដុស​សម្អាត​ធ្មេញ ឲ្យ​បាន​ស្អាត​ល្អ​សិន មុនពេល​ចាប់ផ្តើម​សកម្មភាព​មួយ​នេះ​។​

​ងូតទឹក​
​គ្មាន​អ្វីដែល​អាចធ្វើ​ឲ្យ​គេ លែងមាន​អារម្មណ៍​រឿង​ផ្លូវភេទ ជាង​ការ​បែកញើស ពេញ​គ្រែ​គេង​ទៀត​នោះទេ​។ នៅពេលដែល​អ្នក លាង​សម្អាត​រាងកាយ​រួចហើយ សូមកុំ​ភ្លេច​ធ្វើការ​វាយប្រហារ លើ​តំបន់​សម្រើប ដូចជា ក ជង្គង់ និង​កំប៉េង​គូថ ព្រោះ​វា​នឹង​ជំរុញ​ឲ្យ ទទួលបាន​ចំណុចកំពូល ក្នុងពេល​រួមភេទ​កាន់តែខ្លាំង និង​មាន​អារម្មណ៍​កាន់តែ​ស្រួល​។​

​នោម​ឲ្យ​ហើយ​
​ការចាប់ផ្តើម​ជាមួយនឹង​អារម្មណ៍ល្អ ក្រោយពី​នោម​រួច ពិតជា​រឿង​មួយ នាំ​ឲ្យ​សុខ​ស្រួល​ខ្លាំងណាស់​។ ដូច្នេះ ចូរ​ប្រាកដថា អ្នក​បាន​ចូល​បន្ទប់ទឹក​រួចហើយ មុនពេល​ឡើងលើ​គ្រែ​។​

​មាន​ស្រោមអនាម័យ​តាម​ខ្លួន​
​មិន​ខ្វល់​ថា​អ្នក ជា​មនុស្ស​ទីមួយ ឬ​អត់​ទេ ការការពារ​ត្រូវតែមាន​ជានិច្ច​។ ដូច្នេះ មិនត្រូវ​ជឿជាក់ថា មនុស្ស​ប្រុស ត្រូវតែមាន​ស្រោមអនាម័យ ជាប់​ខ្លួន​រហូត​ឡើយ​។ ដើម្បី​ខ្លួនឯង​មាន​សុវត្ថិភាព អ្នក​គួរតែ​រួមភេទ ដោយមាន​ការការពារ ចៀសវៀង​ការ​ស្តាយក្រោយ​។​

​កាត់​ក្រចកដៃ​

​ក្រចកដៃ​ដែល​វែង និង​មុត អាច​រំខាន​ដល់​បទពិសោធន៍​រួមភេទ របស់​អ្នក​ទាំង​ពីរបាន ព្រោះ​វា​នឹងធ្វើ​ឲ្យ​បុរស រង​ការឈឺចាប់ ដោយសារ​អ្នក​ខ្វាច​នៅ​ខ្នង ឬ​កន្លែង​ឯកជន​របស់គេ​ជាដើម​។ ដូច្នេះ មិន​ខ្វល់​ថា​អ្នក​ក្រចកដៃ​អ្នក មាន​លាប​ពណ៌​អ្វី ឬ​អត់​ទេ សំខាន់​ចូរ​ប្រាកដថា អ្នក​បានកា​ត់វា​ខ្លី​ល្អ​ហើយ ទើប​អាច​រួមភេទ​ប្រកបដោយ​ភាព​រ៉ូ​មែន​ទិច​។​

​ទិញ​ឈុត​ក្នុង​ដែល​សិច​ស៊ី​មួយឈុត​
​មិនត្រូវ​ចំណាយលុយ ទិញ​សម្លៀកបំពាក់​ខាងក្នុង​ថ្លៃ​ពេក​ទេ ប៉ុន្តែ គ្រាន់តែ​ទិញ​ផលិតផល​ណាមួយ​ដែលមាន​គុណភាព​ល្អ និង​ស្អាត​ល្មមទៅ​បាន​ហើយ ឬ​ហៅថា​មើលទៅ​សិច​ស៊ី ព្រោះ​វា​អាច​បន្ថែម​ជា​កត្តា​ជំរុញ ដល់​រូបរាង​ខាងក្រៅ​កាន់តែ​អស្ចារ្យ​។​

​ទិញ​ទឹកអប់​ក្លិន​ល្មម​មក​ប្រើ​
​ខាង​ប្រុង នឹង​នៅ​ជិត​អ្នក​បំផុត បើសិនជា​អ្នក​កំពុងតែ​ប្រើប្រាស់​ទឹកអប់ ដែលមាន​ក្លិនក្រអូប ប៉ុន្តែ មិន​ឈួ​ល​ខ្លាំង​។ ក្លិនក្រអូប​ល្មម អាចធ្វើ​ឲ្យ​គេ កាន់តែ​ចាប់អារម្មណ៍ និង​មាន​អារម្មណ៍​កាន់តែខ្លាំង​។​

​បិទ​ទូរស័ព្ទ​
​ការដែល​បណ្តោយ​ឲ្យ​ទូរស័ព្ទ​រោទិ៍ នៅ​ចំពេល​កំពុង​រួមភេទ ពិតជា​មិនមែន​រឿង​ល្អ​ឡើយ​។ បើសិនជា​អ្នក​មិនអាច​ធ្វើបាន គ្រាន់តែ​ដាក់​ឲ្យ​វា​ញ័រ​ទៅ​ក៏បាន​ដែរ​៕

​ផ្តល់​សិទ្ធិ​ដោយ www.health.com.kh​



© រក្សាសិទ្ធិដោយ thmeythmey.com