ជាតិ
បទសម្ភាសន៍
សង្គមជាតិ
ផ្លូវ​ទៅ ឱ​រ៉ា​ល់ ខុសពី​មុន​
01, Aug 2016 , 8:44 pm        
រូបភាព
ដោយ:
​កំពង់ស្ពឺ​៖ ស្រុក​ឱ​រ៉ា​ល់ ស្ថិតនៅ​ចម្ងាយ​ប្រមាណ​ជាង ៤៨​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តកំពង់ស្ពឺ​។ បើ​គេ​ចាកចេញ​ពី​ទី​រួម​ខេត្ត គេ​ត្រូវ​ធ្វើដំណើរ​តាម​កំណាត់​ផ្លូវជាតិ​លេខ​៤៤​។ កាលពីមុន​ពលរដ្ឋ​តែងតែ​ត្អូញត្អែ​រពី​ផ្លូវ​នេះ​ដែល​ពិបាក​ធ្វើដំណើរ​។ តែ​បច្ចុប្បន្ននេះ ផ្លូវជាតិ​លេខ​៤៤ បាន​ប្រែ​មុខមាត់​ថ្មី ដែលមាន​ភាពល្អប្រសើរ ងាយស្រួល​ធ្វើដំណើរ និង​ចំណេញ​ពេលវេលា​ជាង​មុន​។ កំណាត់​ផ្លូវ​ដែល​ល្អ​ស្អាត​វែង​អន្លាយ​ដូច​សត្វ​ពោះ​ដែល​កំពុង​ពត់ពេន​ខ្លួន ព្រមទាំង​ទិដ្ឋភាព​ចម្ការ​ដំណាំ និង​ព្រៃឈើ​ពណ៌​បៃតង​ស្រស់​ក្បែរ​ជើងភ្នំ កំពុងតែ​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នក​ដែល​បានធ្វើ​ដំណើរ​ឆ្លងកាត់​។ មិនតែប៉ុណ្ណោះ​ផ្លូវជាតិ​លេខ​៤៤ នេះ បាន​ជួយ​បង្កើន​ជីវភាព​ពលរដ្ឋ​ស្រុក​ឱ​រ៉ា​ល់​កាន់តែ​ប្រសើរ​ផងដែរ​។


​សូម​ទស្សនា​ទិដ្ឋភាព​តាម​ដងផ្លូវ​ទៅកាន់​ស្រុក​ឱ​រ៉ា​ល់ តាមរយៈវីដេអូ៣នាទី ដូចតទៅ​៖
 

Tag:
 ឱរ៉ាល់
  កំពង់ស្ពឺ
  ផ្លូវជាតិលេខ៤៤
© រក្សាសិទ្ធិដោយ thmeythmey.com