ពីនេះ ពីនោះ
ក្មេង​ឆ្លាត មិនមែន​​ក្មេង​ពូកែ​ជេរ ឬ​ស្ដី​ឲ្យ​មនុស្ស​ចាស់​ទេ
26, Aug 2016 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ឪពុកម្ដាយ​មួយចំនួន កំពុង​សប្បាយចិត្ត​នៅពេល បុត្រ​ធីតា​របស់ខ្លួន ពូកែ​និយាយ ចេះ​ជេរ ចេះ​ស្ដី​ឲ្យ​មនុស្ស​ចាស់ ឬ​ធ្វើ​ឫកពារ​ជា​ក្មេង​រឹងទទឹង​ជាដើម​។ លោកឪពុក​អ្នក​ម្ដាយ​ទាំងឡាយ​នោះ សប្បាយចិត្ត ព្រោះ​គិតថា​បុត្រ​ធីតា​របស់ខ្លួន​ពូកែ ពេលខ្លះ​រហូត​សប្បាយ​ទាំង​ឃើញ កូន​ខ្លួន​ចេះ​ជេរ​ទៅទៀត​។ ចំណែក​ខ្លះទៀត​អួតថា កូន​របស់ខ្លួន​មាន​ច​រឹក​ដឹកនាំ​តាំងពីក្មេង គឺ​មិនចេះ​ចាញ់​អ្នកណា​។



​ក្មេង​ឆ្លាត ក្មេង​ឧស្សាហ៍ ក្មេង​ពូកែ​និយាយ ក្មេង​ពូកែ​គិត គឺជា​រឿង​គួរ​សប្បាយចិត្ត​ពិតមែន​សម្រាប់​មាតាបិតា នោះ​គឺជា​រឿង​គួរ​ត្រេកអរ​។ ប៉ុន្តែ​ពេលខ្លះ ព្រោះតែ​ស្រឡាញ់​កូន​ពេក ឪពុកម្ដាយ​ភ្លេច​មើល​ពី​ចំណុច​ខ្វះខាត​របស់​កូន ហើយ​ចេះតែ​បន្ត​ឲ្យ​កូន​របស់ខ្លួន​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​។

​ក្មេង​មិនគួរណា​បណ្ដោយ​ទៅតាម​អ្វីដែល​ពួកគាត់​គិត ចង់បាន និង​ប្រព្រឹត្ត​ឡើយ ទោះបីជា មានមតិ​ខ្លះ​លើកឡើងថា យើង​ត្រូវ​បណ្ដោយ​ឲ្យ​ក្មេង​ធ្វើ​អ្វីដែល​ពួកគេ​ចង់​ធ្វើ ដើម្បី​ឲ្យ​ពួកគេ​មាន​ភាពក្លាហាន​។  ប៉ុន្តែ​ការគិត​បែប​នោះ​មិនមែនជា​គំនិត​ដែល​ត្រឹមត្រូវ​ឡើយ ព្រោះ​ខួរក្បាល​ក្មេង គ្មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​បែងចែក​ល្អ អាក្រក់ ខុសត្រូវ ហេតុ​និង​ផល​បានច្បាស់លាស់​ឡើយ​។ ហេតុនេះ ក្នុងនាម​ជា​មាតាបិតា ដែល​ស្រឡាញ់​កូន​ពិត គឺ​មិនត្រូវ​បណ្ដោយ​ទៅតាម​អ្វីដែល​កូនៗ​ខ្លួន​ឡើយ​។ តែ​ត្រូវ ចេះ​មើល ពន្យល់ ទាញ់​កូន​មកវិញ ដោយ​បង្ហាញ​ពី​ហេតុ និង​ផល ដើម្បី​ឲ្យ​គាត់​យល់ ទាន់​ខួរក្បាល​របស់​ពួកគាត់ នៅ​មិនទាន់​ពិបាក​ប្រាប់​។

​កត្តា​ទាំង​ច្បាស់​ណាស់ មាតាបិតា​មួយចំនួនធំ​យល់ច្បាស់​ជាទីបំផុត​។ ប៉ុន្តែ ខណៈ​សង្គម​មានការ​រីក​ចម្រើន មាតាបិតា​មួយចំនួន មិនសូវមាន​ពេលវេលា​គ្រប់គ្រាន់​នៅ​ជាមួយ​បុត្រ​ធីតា​របស់ខ្លួន ហើយ​ផ្ញើរ​តែ​តាម​សាលា​នោះ​គឺ​មិនដឹងថា អាកប្បកិរិយា​រប​ស់បុ​ត្រ​ធីតា​របស់ ខ្លួន​មាន​លក្ខណៈ​បែបណា​ឡើយ​។ ហេតុនេះ ដើម្បី​កុំ​ឲ្យ​មាន​កំហុស​ទៅ​ថ្ងៃមុខ និង​មានការ​ព្រួយបារម្ភ​កាន់តែខ្លាំង មាតាបិតា​ទាំងឡាយ​ត្រូវ​ផ្ដើម​គិតពី​ការបង្រៀន​សីលធម៌​ដល់​កូន​ក្នុង​រង្វង់​គ្រួសារ​ជាមុន មុនពេល​ផ្ដល់​ក្ដីសង្ឃឹម​ដល់​សាលា​។ កូន​ចេះ​ជេរ មិនមែន​មានន័យថា​កូន​ឆ្លាត​ទេ តែ​កូន​កំពុង​រៀន​ទង្វើរ​អសីលធម៌ កូន​ប្រកាន់​ច​រឹត​រឹងទទឹង មិន​មែនមាន​ភាពជា​អ្នកដឹកនាំ​ទេ ប៉ុន្តែ​ក្មេង​កំពុង​ទទួល​ឥទ្ធិពល​ពាល​។​ល​។​


© រក្សាសិទ្ធិដោយ thmeythmey.com