ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព៖ កំចាត់​ស្នាម​ខ្មៅៗ​នៅលើ​ស្បែ​កដោយ​ប្រើ​ក្រូចឆ្មារ​
01, Aug 2016 , 6:19 am        
រូបភាព
ដោយ: ថ្មីៗ
​ដូចដែល​យើង​បានដឹងហើយថា​ក្រូចឆ្មារ គឺមាន​ផ្ទុក​ទៅដោយ​វីតាមីន C ដូច្នេះ​វា​នឹង​ជួយ​កំចាត់​កោសិកា​ចាស់ៗ និង​ស្នាម​ខ្មៅ​នៅលើ​ស្បែក​បាន​យ៉ាង​ល្អ ។​


​វិធី​ដ៏​ងាយ​ក្នុងការ​កំចាត់​ស្នាម​ខ្មៅៗ នៅលើ​ឃ្លៀក ក្រលៀន និង​ភ្នែក​គោល គឺ​អ្នក​គ្រាន់តែ​យក​ទឹកក្រូច​ឆ្មារ មក​ត្រដុស​ថ្នមៗ ត្រង់​តំបន់​ដែលមាន​បញ្ហា​ទាង​នេះ ឲ្យ​បាន​ពីរ​ទៅ​បី​នាទី ហើយ​ទុក​វា​ចោល​ឲ្យ​បាន ២០​នាទី មុននឹង​លាង​សម្អាត​ដោយ​ទឹក​ធម្មតា ។​វិធី​នេះ គឺមាន​លក្ខណៈ​ងាយស្រួល និង​ប្រសិទ្ធភាព ដោយ​អ្នក​មិនចាំបាច់​ចំណាយលុយ​ទិញ​ផលិតផល​ថ្លៃៗ​នោះទេ ៕

​ផ្តល់​សិទ្ធិ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com