ជាតិ
សេដ្ឋកិច្ច
កម្ពុជា​ទាក់ទាញ​ក្រុមហ៊ុន​ចិន​មក​វិនិយោគ​លើ​ដំណាំ​ចេក
04, Aug 2016 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្នុងពេល​ទស្សនកិច្ច​នៅ​ក្រុមហ៊ុន Jin Sui  សម្តេច ហេង សំរិន បានស្នើ​ឲ្យ​ក្រុមហ៊ុន​កសិកម្ម​ដំណាំ​ចេក​ដ៏​ធំ​របស់​ចិន​មួយ​នេះ បោះទុន​វិនិយោគ​លើ​ដំណាំ​ចេក​នៅ​កម្ពុជា​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្ដេច ហេង សំរិន​។​



​ប្រធានរដ្ឋសភា សម្តេច ហេង សំរិន បាន​សរ​សរលើ​ទំព័រ​ហេ្វ​ស​ប៊ុ​ក​របស់​សម្តេច​ថ‍ា​៖«​ខ្ញុំ​បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​ទៅ​វិនិយោគ​ផ្នែក​កសិកម្ម​ដំណាំ​ចេក​នៅ​កម្ពុជា ហើយ​ខាង​ក្រុមហ៊ុន​មានការ​ចាប់អារម្មណ៍ ដោយ​សន្យា​នឹងធ្វើ​ការវិនិយោគ​លើ​ការដាំ​ដំណាំ​ចេក​នៅ​កម្ពុជា​នាពេលខាងមុខ​»​។​

​ក្រុមហ៊ុន Jin Sui បាន​វិនិយោគ​ដំណាំ​ចេក​នៅ​ប្រទេស​ចិន ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប លើ​ផ្ទៃដី​រាប់ម៉ឺន​ហិកតា​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហេង សំរិន ។​

​សម្ដេច ហេង សំរិន បានធ្វើ​ទស្សនៈកិច្ច​នៅ​ក្រុមហ៊ុន Jin Sui ក្នុងឱកាស​ដែល​សម្តេច​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​មិត្តភាព រយៈពេល​៤​ថ្ងៃ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​តាម​របាយការណ៍ ចិន​ជា​ប្រទេស​វិនិយោគ​ធំជាងគេ​របស់​កម្ពុជា ក្នុងចំណោម​វិនិយោគិន​បរទេស ដែល​បាន​បោះទុន​ជាច្រើន​រយ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​។ ហើយ​វិស័យ​ដែល​ក្រុមហ៊ុន​ចិន​បោះទុន​ច្រើនជាងគេ រួមមាន ឧស្សាហកម្ម​, ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ត​, ថាមពល​, កសិកម្ម និង​សេវាកម្ម​ជាដើម​។​

​នៅក្នុង​ឆ្នាំ​២០១៥ ទុនវិនិយោគ​របស់​ចិន​នៅ​កម្ពុ​ជាមាន​ទំហំ​ទឹកប្រាក់​ជាង ៨៥០ លាន​ដុល្លារ​៕


Tag:
 ចេក
© រក្សាសិទ្ធិដោយ thmeythmey.com