ជាតិ
បទសម្ភាសន៍
មហាវិថី​ធំៗ​ចំនួន​៦​នៅ​ភ្នំពេញ នឹង​លែងមាន​សំបុក​ពីងពាង ត្រឹម​ដំណាច់​ឆ្នាំនេះ​
18, Aug 2016 , 9:55 am        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ដំណាច់ឆ្នាំ​២០១៦​នេះ មហាវិថី​ធំៗ​ចំនួន​៦ នៅក្នុង​រាជធានី​ភ្នំពេញ នឹង​លែងមាន​បណ្តាញ​ខ្សែកាប​ស្អេកស្កះ​នៅលើ​អាកាស​ទៀត​។ មហាវិថី​ទាំងនោះ មាន​មហាវិថី​ព្រះ​នរោត្តម សហព័ន្ធរុស្ស៊ី មុនី​វង្ស ម៉ៅ​សេទុង កម្ពុជា​ក្រោម និង​មហាវិថី​ព្រះសីហនុ​។ បើតាម​លោក ឃួ​ង ស្រេង អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ដែល​ធ្លាប់បាន​ប្រាប់​សារ​ព័ត​មាន​ថ្មីៗ កន្លងមក ក្រុម​ការ​ចម្រុះ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានចាប់ផ្តើម​ការងារ​កាត់​ទម្លាក់​បណ្តាញ​ខ្សែកាប​ដែល​ស្អេកស្កះ​ដូច​សំបុក​ពីងពាង នៅលើ​អាកាស​ទម្លាក់​ចូល​បំពង់​បណ្តាញ​ក្រោម​ដី ចាប់តាំងពី​ថ្ងៃទី​២០ ខែមិថុនា​មក​។​

​យ៉ាងណាក៏ដោយ​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​រូបនេះ បញ្ជាក់ថា​ការអនុវត្ត​គម្រោង​នេះ​គឺ​ស្ថិតនៅ​ដំណាក់កាល​តាមដាន មើល​ការអនុវត្ត​ការងារ​របស់​ប្រតិបត្តិ​ករ​ទាំងឡាយ​ដែលមាន​បណ្តាញ​ខ្សែកាប​នៅលើ​អាកាស មុននឹង​វាយតម្លៃថា​តើ គម្រោង​នេះ​អាច​សម្រេចបាន​ទៅតាម​កាលកំណត់ ឬ​យ៉ាងណា​?



​សូម​អញ្ជើញ​ទស្សនាវីដេអូកម្មវិធី«ថ្មីៗ៣​នាទី»ដូចតទៅ៖
 

Tag:
 ឃួ​ង ស្រេង​
 ​ ខ្សែកាប​
  ខ្សែភ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com