ពីនេះ ពីនោះ
ស្ទះ៣ ដែលអ្នកភ្នំពេញអាចជួយបាន !
× កំណាព្យបទ បថ្យាវត្ត
-ធានីរីកឆើតលិចកើតជើងត្បូង
អគារឈរច្រូងគួរឲ្យសាទរ
វីឡាខុនដូបុរីសង់គរ
តែនៅវឹកវរឈរដើរដេកយ៉ាប់។
-ស្មេរថាតាមឮមិនឌឺបង្អាប់
គ្រប់គ្នាឃើញស្រាប់ខ្ញុំមិនប្រឌិត
ចេញដើរយប់ថ្ងៃច្បាស់ជាលោកគិត
ឃើញភ្នំពេញពិតជួបរឿងស្ទះបី។
-រឿងដែលរំខានដល់ជនប្រុសស្រី
មិនថាលេងអីថ្នាក់ដឹកនាំជ្រាប
ស្ទះលូលិចផ្លូវនៅតាមទីទាប
ខ្ញុំសុំជម្រាបរឿងស្ទះទី១។
-រឿងស្ទះបន្ទាប់ក៏ជាប់ចិត្តព្រួយ
ក្រៅពីរឿង១ស្ទះគរសំរាម
ទោះអាជ្ញាធរធ្លាប់ណែនាំហាម
ហាមបានត្រឹមហាមសំរាមគ្រប់ផ្លូវ។
-ស្ទះ៣ប្រុសស្រីតែងមុខក្រញូវ
មានគ្រប់រដូវមិនដែលស្រួលអី
ស្ទះផ្លូវតូចធំខ្លះយំមិនស្តី
ខ្លះសួរហេតុអ្វីក៏ស្ទះដល់ម្លឹង?
-ដើមចមរឿងស្ទះច្បាស់គ្រប់គ្នាដឹង
មិនបាច់ខំប្រឹងមើលបំណាំគ្នា
ចូលរួមដោះស្រាយពុកម៉ែមីងមា
រាស្ត្ររដ្ឋរួមគ្នាច្បាស់ជាដោះបាន៕
© រក្សាសិទ្ធិដោយ thmeythmey.com