ពីនេះ ពីនោះ
តើ​មូល​ហេតុអ្វី​បានជា​«​គ្រូបង្រៀន​» គឺជា​បុគ្គល​ដែល​គួរ​ឲ្យ​គោរព​?
25, Aug 2016 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គ្រូបង្រៀន​គឺជា​មុខរបរ​មួយ​ថ្លៃថ្នូរ ឧត្ដុ​ង​ឧត្ដម ហើយ​មានគុណ​ប្រយោជន៍​ចំពោះ​ជាតិ មាតុភូមិ ក្នុងការ​បណ្ដុះបណ្ដាល​ធ​ន​ធាន​មនុស្ស​ដើម្បី​អភិវឌ្ឍន៍​សង្គមជាតិ និង​ធ្វើ​ឲ្យ​សង្គម​រីករាយ​ជាមួយនឹង​ជន​ដែលមាន​ចំណេះដឹង​។ តើ​មាន​មូលហេតុ​អ្វីខ្លះ​ដែល​នាំ​ឲ្យ​គ្រូបង្រៀន​ជា​ជន​ដែល​គួរ​គោរព​?



​គ្រូបង្រៀន​គឺជា​វិស្វករ​នៃ​ព្រលឹង ដែល​បង្រៀន​មនុស្ស​គ្រប់​ជំនាន់​ឲ្យ​ចេះ​ប្រើប្រាស់​អត្ថិភាព ជីវិត​របស់ខ្លួន​ឲ្យ​មាន​ប្រយោជន៍​។ គ្រូបង្រៀន​គឺជា​បុព្វការី​ជន​, ជា​អ្នក​កសាង​សតិបញ្ញា​របស់​មនុស្សជាតិ​, ជា​អ្នកការពារ​និង​ដោះស្រាយ​បញ្ហា​ជាតិ តាមរយៈ​ការបង្កើត​ភ្នាក់ងារ​ការពារជាតិ​ដោយ​ចំណេះ និង​បញ្ញា​។ គ្រូបង្រៀន​គឺជា​អ្នក​ចិត្តបុណ្យ​ដ៏​ប្រសើរ ហើយ​ជា​អ្នក​ដែល​លះបង់​ប្រយោជន៍​ផ្ទាល់ខ្លួន​ដើម្បី​ប្រយោជន៍​អ្នកដទៃ និង​ប្រទេសជាតិ​។ គ្រូបង្រៀន​គឺជា​អ្នកចង្អុល​បង្ហាញផ្លូវ​ដ៏​ភ្លឺស្វាង និង​រុងរឿង​, ជា​ឪពុកម្ដាយ​ទី​ពីរ របស់​សិស្សានុសិស្ស​គ្រប់រូប​, ជា​បុគ្គល​ដែល​គួរ​ឲ្យ​គោរព​, ជាឃ្លាំង​សតិបញ្ញា​សម្រាប់​ជាតិ​, ជា​អ្នក​កសាង​គ្រឹះ​បញ្ញា សន្តិភាព គុណធម៌ សីលធម៌ យុត្តិធម៌ និង​សេចក្ដី​ល្អ ជូន​មនុស្ស​ក្នុង​លោក​។

​គ្រូបង្រៀន​ដ្បិតថា ជា​អាជីព​មួយ​ដែល​ធ្វើការ​យកប្រាក់​ខែ​ពី​រាជការ ឬ​តាម​ស្ថាប័ន​នានា ហើយ​ចាំបាច់​ត្រូវតែ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ដូចជា​អាជីព​ដទៃ ប៉ុន្តែ​តម្លៃ​របស់លោក​គឺ​នៅមាន​ក្នុង​លក្ខណៈ​មួយបែប​ផ្សេង​ខុសពី​អាជីព​ដទៃ​។ ទោះជា​យ៉ាងណា ដើម្បី​ទទួលបាន​តម្លៃ​ដែល​បាន​រៀបរាប់​នេះ ល្គឹកណា​ទាល់តែ​គ្រូបង្រៀន​ខ្លួនឯង​ប្រឹងប្រែង​រៀបចំខ្លួន ឲ្យ​បាន​សាក​សមជា​មួយ​តម្លៃ​ដែល​គេ​បានកំណត់ នោះ​គឺ​កាន់តែ​មានតម្លៃ​៕


© រក្សាសិទ្ធិដោយ thmeythmey.com