ពីនេះ ពីនោះ
តើ​ពាក្យ​« អន្តោប្រវេសន៍​, ទេស​អន្តរ​ប្រវេសន៍​, ចំណាកស្រុក និង ភៀសខ្លួន​» មាន​អត្ថន័យ​ខុសគ្នា​ដូចម្ដេច​?
25, Aug 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​អន្តោប្រវេសន៍ មានន័យថា ការ​ចូលមក​ខាងក្នុង​, ការ​ចូលមក​ក្នុងប្រទេស​ណាមួយ ដើម្បី​តាំង​លំនៅ​ជា​ប្រាកដ​នៅទីនេះ ដោយ​ឥត​ត្រឡប់​ទៅកាន់​ប្រទេស​របស់ខ្លួន​វិញ​, ដំណើរ​ដែល​ជនបរទេស​ចូលមក​តាំង​លំនៅ​ក្នុងប្រទេស​។ អាច​និយាយ​ម្យ៉ាង​ទៀតថា ការ​ទៅ​រស់នៅ​ប្រទេស​ណាមួយ ជា​អចិ​ន្ត្រៃ​យ៍​។ ឧទាហរណ៍ ប្រជាជន​ខ្មែរ ទៅ​រស់នៅ​ប្រទេស​បារាំង ជា​អចិ​ន្ទ្រៃ​យ៍ ជាដើម​។ ពាក្យ​«​អន្តោប្រវេសន៍​» ដែល​គេ​សរសេរ​ជា​ភាសា​អង់គ្លេស​ថា Immigration​។  ប៉ុន្តែ​បើ​និយាយ​ពី​បុគ្គល គឺ​ហៅថា «​ជនអន្តោប្រវេសន៍​» ភាសា​អង់គ្លេស​គេ​សរសេរថា Immigrant ។​



​ចំណែក​ពាក្យ​ថា​«​ទេស​អន្តរ​ប្រវេសន៍​» មានន័យថា ការចេញចូល​ទៅមករ​វាង​ប្រទេស​នានា​។ រីឯ​ពាក្យ «​ចំណាកស្រុក​» មានន័យថា ការចាកចេញ​ពី​ស្រុកកំណើត ដើម្បី​ទៅ កាន់ ស្រុក​ផ្សេង ក្នុង​បុព្វហេតុ​សេដ្ឋកិច្ច ស្វែងរក​ការងារ ជាដើម​។ ចំណែក​ពាក្យ​ថា «​ភៀសខ្លួន​» មានន័យថា រត់គេច​ពី​កន្លែង​ដែល​ខ្លួន​កើត ឬ​រស់នៅ​ដែល​កំពុងមាន​បញ្ហា ទៅកាន់​កន្លែង ដែលមាន​សុវត្ថិភាព​ជាង​៕

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​


© រក្សាសិទ្ធិដោយ thmeythmey.com