ពីនេះ ពីនោះ
ចាប​ចៀប​ពោះ​ក្រហម​ចូលចិត្ត​លាក់ខ្លួន​ពិបាក​រក​
26, Aug 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ចាប​ចៀប​ពោះ​ក្រហម គឺជា​ឈ្មោះ​សត្វ​ស្លាប​មួយ​ប្រភេទ ដែល​បក្សី​ឈ្មោល មាន​ក្បាល និង​ពោះ​ពណ៌​ក្រហម វ័ណ្ឌ​ទ្រូង​ស ស្លាប​ពណ៌​ប្រផេះ​ក្រ​ម៉ៅ​។ ចំណែក​បក្សី​ញី ខុសពី​បក្សី​ឈ្មោល​ត្រង់​ក្បាល ដើមទ្រូង និង​ក​ពណ៌​ឈាមជ្រូក រីឯ​វ័ណ្ឌ​ទ្រូង​មាន​ពណ៌​ដូចគ្នា កន្ទុយ​តំរៀប​ជា​កាំ​ពណ៌​ស​ឆ្លាស់​ខ្មៅ​។ បក្សី​នេះ​ច្រើន រស់​នៅតាម​ព្រៃស្រោង ហើយ​ចូលចិត្ត​លាក់ខ្លួន​ពិបាក​រកមើល​រូបរាង​ពិតប្រាកដ​របស់​វា​។ ជាទូទៅ​វា បន្ដ​ពូជ​ចាប់ពី​ខែ មីនា ដល់​ខែមិថុនា ហើយ​មាន​វត្តមាន​ពេញ​មួយឆ្នាំ និង​គ្រប់​ទីកន្លែង​ដែល​បាន​រៀបរាប​ខាងលើ​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com