ពីនេះ ពីនោះ
តើ​ពាក្យ​«​ពិ​ជ​ឃាត​, ពិ​ជ​ឃាដ​, ពេជ្ឈឃាត​, ពេជ្ឈឃាដ​» មួយណា​ទើប​ជា​ពាក្យ​ត្រឹមត្រូវ​?
26, Aug 2016 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា​«​ពិ​ជ​ឃាត​, ពិ​ជ​ឃាដ​, ពេជ្ឈឃាត​, ពេជ្ឈឃាដ​» ប្រហែល​ជាមាន​សាធារណជន​ច្រើន​អាច​នៅមាន​ការច្រឡំ​ក្នុងការ​សរសេរ​ពាក្យ​ទាំងនេះ ថា​មួយណា​ទើប​ជា​ពាក្យ​ត្រឹមត្រូវ ។ វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ​ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ​គឺ​ពាក្យ «​ពេជ្ឈឃាដ​» ដែល​កើត​មកពី​ការ​ផ្សំគ្នា​រវាង​ពាក្យ​ថា «​ពេ​ជ្ឈ មានន័យថា មនុស្ស​ដែល​គេ​ត្រូវ​សម្លាប់​» និង​ពាក្យ​«​ឃាត មានន័យថា​អ្នក​សម្លាប់​»​។


ពាក្យ​«​ពេ​ជ្ឈ​+​ឃាត​» បានជា​ពាក្យ​ថា «​ពេជ្ឈឃាដ​» នេះ​បើតាម​វចនានុក្រម​របស់​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត​។ ហេតុនេះ ពាក្យ​ថា «​ពេជ្ឈឃាដ​»​នេះ​មានន័យថា អ្នក​ពិឃាត​មនុស្ស​ទោស គឺ​អ្នក​ដែល​រាជ​ការតាំង​ឲ្យ​ជា​អ្នក​សម្លាប់​មនុស្ស​ដែលមាន​ទោស​គួរ​ដល់​ប្រហារជីវិត​។​

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ​ជួន ណាត​


© រក្សាសិទ្ធិដោយ thmeythmey.com