ពីនេះ ពីនោះ
បច្ចេកវិទ្យា​ព័ត៌មាន​ជួយ​សម្រួល​ជីវិត តែ​ក៏​អាច​បំផ្លាញ​ជីវិត​ដែរ​!
27, Aug 2016 , 9:00 am        
រូបភាព
ដោយ:
ភ្នំពេញ​៖ អ្នកប្រើប្រាស់​បណ្តាញ​សង្គម និង​ទូរ​សព្ទ​មួយចំនួនធំ​ប្រើប្រាស់​ឧបករណ៍​ទាំងនេះ ដើម្បី​ការងារ និង​ផលប្រយោជន៍​របស់​ពួកគេ​។ តែ​បុគ្គល​មួយចំនួន​ផ្សេងទៀត ប្រើប្រាស់​បណ្តាញ​សង្គម និង​ទូរ​សព្ទ​ដើម្បី​តែ​ជជែក​គ្នា​លេង​ឥតប្រយោជន៍​ប៉ុណ្ណោះ​។ ទូរ​សព្ទ​ដោយ​មិន​ធ្វើការ ដោយ​មិន​រៀន​មិន​សូត្រ និង​មិន​ខ្វល់​ពីអ្វី​ទាំងអស់​។​


 សូមបញ្ជាក់ថា គិត​ត្រឹម​ខែមិថុនា​ឆ្នាំនេះ  អ្នកប្រើប្រាស់​ទូរ​សព្ទ​ចល័ត និង​ទូរ​សព្ទ​អចល័ត​នៅ​កម្ពុ​ជាមាន​ចំនួន​ជាង ១៩,៧​លាន (​ស៊ីម​) ដែល​ស្មើនឹង ១៣៣​ភាគរយ​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប​។ នេះ​បើតាម​តួលេខ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។​

​របាយការណ៍​បង្ហាញថា នៅ​កម្ពុ​ជាមាន​អ្នកប្រើប្រាស់​ទូរ​សព្ទ​ចល័ត​ដល់​ទៅ ១៩,៤៨​លាន (​ស៊ីម​) ខណៈ​អ្នកប្រើប្រាស់​ទូរ​សព្ទ​អចល័ត​មាន​ចំនួន ២៣,៨​ម៉ឺន (​ស៊ីម​) ។ បើ​យោងតាម​តួលេខ​នេះ ចំនួន​អ្នកប្រើប្រាស់​ទូរ​សព្ទ​នៅ​កម្ពុជា គឺ​ស្មើ ១៣៣​ភាគរយ ធៀប​នឹង​ចំនួន​ប្រជាជន​សរុប​។

​របាយការណ៍​ដដែល​នេះ ឲ្យ​ដឹង​ទៀតថា ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ទូរ​សព្ទ​ចល័ត​នៅ​កម្ពុ​ជាមាន​ចំនួន ៩​ក្រុមហ៊ុន ខណៈ​ការ​បម្រើសេវា​ទូរ​សព្ទ​អចល័ត​ក៏មាន​ចំនួន ៩ ក្រុមហ៊ុន​ផងដែរ​។​

​ដោយឡែក​អ្នកប្រើប្រាស់​សេវា​អ៊ី​ន​ធឺ​ណេ​ត​នៅ​កម្ពុ​ជាមាន​ចំនួន​ជាង ៧,១​លាន ដែល​ក្នុងនោះ​អ្នក​ប្រើ​អ៊ី​ន​ធឺ​ណេ​ត​ចល័ត​មាន​ចំនួន ៧,០៧ លាន ខណៈ​ចំនួន​អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត​អចល័ត​មាន​ជាង ៨​ម៉ឺន​ប៉ុណ្ណោះ​។ រីឯ​ចំនួន​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ី​ន​ធឺ​ណេ​ត​ចល័ត​នៅ​កម្ពុ​ជាមាន ៦​ក្រុមហ៊ុន ខណៈ​ក្រុមហ៊ុន​បម្រើសេវា​អ៊ី​ន​ធឺ​ណេ​ត​អចល័ត​មាន​ចំនួន ៣៣​។ នេះ​បើតាម​របាយការណ៍​ដដែល​នេះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com