ពីនេះ ពីនោះ
ចាប​ចៀប​ពោះ​លឿង​រស់នៅ​ដោយ​ធ្វើ​រន្ធ​ក្នុង​ដើមឈើ ឬ​ដើម​ឫស្សី​ងាប់​
27, Aug 2016 , 11:13 am        
រូបភាព
ដោយ: ថ្មីៗ
ចាប​ចៀប​ពោះ​លឿង គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ ដែល​បក្សី​ឈ្មោល មាន​ក្បាល​និង​ទ្រូង​ពណ៌​បៃតង​ភ្លឺ ខ្នង​ពណ៌​ត្នោត​ទុំ​។ ចំណែក​បក្សី​ញី ខុសពី​បក្សី​ឈ្មោល​ដោយ​ក្បាល​ពណ៌​ត្នោត​ខ្ចី ទ្រូង​ពណ៌​ប្រផេះ ពោះ​ពណ៌​លឿងខ្ចី​ជាង​ឈ្មោល​។


ជាទូទៅ បក្សី​នេះ​ច្រើន​រស់នៅ​តាម​ព្រៃស្រោង​ពាក់កណ្ដាល​ស្រោង ព្រៃរបោះ​ចំរុះ និង​ព្រៃ​ឫស្សី ហើយនឹង​មាន​របាយ​គ្រប់​ទីកន្លែង​ដែល​បាន​រៀបរាប់​។ រីឯ​រដូវ​បន្ត​ពូជ​គឺ​ចាប់ពី​ខែ មករា ដល់​ឧសភា ដោយ​ធ្វើ​រន្ធ​ក្នុង​ដើមឈើ ឬ​ដើម​ឫស្សី​ងាប់ និង​ពង​ម្ដង​ចំនួន​ពី ២ ទៅ​៣ ពង​៕

ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 ​បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com