ពីនេះ ពីនោះ
តើ​ពាក្យ​«​សា​ហ៊ុយ និង សោហ៊ុយ​» មួយណា​ទើប​ត្រឹមត្រូវ​? ​
28, Aug 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
ពាក្យ​ថា «​សា​ហ៊ុយ និង សោហ៊ុយ​» ជាទូទៅ​មាន​សាធារណជន ជាច្រើន​លោក​មិនបាន​ដឹងថា ពាក្យ​មួយណា​ត្រឹមត្រូវ​នោះទេ​។ មូលហេតុ​គឺ​ដោយសារ​ពាក្យ​នេះ ភាគច្រើន​គេ​ប្រើ​សម្រាប់តែ​ភាសា​និយាយ ប៉ុន្តែ​មិនសូវ​មានប្រើ​ជា​ភាសាសរសេរ​នោះទេ​។ ប៉ុន្តែ​បើ​ស្ដាប់​តាម​ការប្រើប្រាស់​ជា​ភាសា​និយាយ ភាគច្រើន​គេ​និយាយថា​«​សា​ហ៊ុយ​» ប៉ុន្តែ​មិនសូវមាន​អ្នក​និយាយថា​«​សោហ៊ុយ​» ទេ​។​



វចនានុក្រម​សម្ដេច​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ទាំង​ដែល​ត្រឹមត្រូវ គឺ​ពាក្យ​«​សោហ៊ុយ​» ដែលមាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា ប្រាក់​សម្រាប់​ចាយ​, តម្លៃ​ចាយ​ប្រើ​, ដើមទុន ជាដើម​។ ឧទាហរណ៍ គេ​និយាយថា ខ្ញុំ​គ្មាន​សោហ៊ុយ​ចាយ​តាមផ្លូវ​ទេ​, ខ្ចីប្រាក់​គេ​ប្រាំ​ម៉ឺន​រៀល​ធ្វើ​សោហ៊ុយ​ទិញ​អីវ៉ាន់​៕

ហេតុនេះ ដើម្បី​ភាពត្រឹមត្រូវ​ចំពោះ​ការប្រើប្រាស់​ភាសាជាតិ យើង​ត្រូវ​នាំគ្នា​និយាយ​ពាក្យ​នេះ​ថា «​សោហ៊ុយ​»​ទើប​ត្រឹមត្រូវ​៕

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ​ជួន ណាត​


© រក្សាសិទ្ធិដោយ thmeythmey.com