ពីនេះ ពីនោះ
ប៉ាក់​ខ្ទៀ​វ​ស្លាប​ខៀវ​ច្រើន​រស់នៅ តាម​ព្រៃស្រោង ព្រៃចម្រុះ ព្រៃ​ឫស្សី​
28, Aug 2016 , 10:19 am        
រូបភាព
ដោយ: ថ្មីៗ
ប៉ាក់​ខ្ទៀ​វ​ស្លាប​ខៀវ គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ នៅពេល​ពេញវ័យ មានបន្ទូល​ក្បាល​ឆ្នូត​ខ្មៅ​ឆ្នូត​កាត់​តាម​ភ្នែក​ពណ៌​ខ្មៅ ចិញ្ចើម និង​បំពង់​កស ខ្នង​ពណ៌​បៃតង តែម​លើ​នៃ​ស្លាប​ពណ៌​ខៀវ មាន​ដៅ​ស​លើ​ស្លាប​សងខាង ផ្នែក​គូថ​ពណ៌​ក្រហម​។


ប៉ុន្តែ​នៅពេល​មិនទាន់​ពេញវ័យ មាន​ក្បាល​និង​ផ្នែក​ខ្នង​ពណ៌​ស្រអាប់​។ បក្សី​នេះ​ច្រើន​រស់នៅ តាម​ព្រៃស្រោង ព្រៃចម្រុះ ព្រៃ​ឫស្សី ហើយ​នៅ​រដូវប្រាំង និង​សំបូរ​គ្រប់​ទីកន្លែង និង​បន្ត​ពូជ​ចាប់ពី​ខែមេសា ដល់​ខែសីហា​៕

ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com