ពីនេះ ពីនោះ
ក្បិត​ជួន​ធំ អាច​យក​ត្រួយ​ខ្ចីៗ និង​ស្លឹក ផ្សំ​ជា​ថ្នាំកែរោគ​ប្រមេះ​ស្ត្រី​
28, Aug 2016 , 3:19 pm        
រូបភាព
ដោយ: ថ្មីៗ
ក្បិត​ជួន​ធំ គឺជា​ឈ្មោះ​តិណជាតិ​មាន​គល់​រឹង​មួយ​ប្រភេទ ដែលមាន​កម្ពស់់​ចាប់ពី​១០ ទៅ​១៦​ស​.​ម​។ រុក្ខជាតិ​នេះ ដុះ​ត្រង់​ឡើងលើ​ក្នុង​ស្រែ​ឧទ្ទាម​នៃ​ឥណ្ឌូចិន និង​ចុង​បូព៌ា​ប្រទេស​។



ត្រួយ​ខ្ចីៗ​របស់ ក្បិត​ជួន​ធំ និង​ស្លឹក គេ​តែងតែ​យកមក​បុក​ជាមួយ​ស្លឹក​ល្ហុង សម្រាប់ ព្យា បាល​ស្នាម​ទិច​ដោយ​សត្វល្អិត​មាន​ពិស​។ ចំណែក​គ្រូ​ផ្សំ​ថ្នាំបុរាណ​ខ្មែរ លោក​តែងតែ​យក​ត្រួយ​ខ្ចីៗ​នេះ និង​ស្លឹក ផ្សំ​ជា​ថ្នាំកែរោគ​ប្រមេះ​ស្ត្រី​។​

ពាក្យ​ថា ស្រែ​ឧទ្ទាម មានន័យថា ជា​ស្រែ​ដែល​គេ​បោះបង់ចោល​ទៅជា​មានព្រៃ​ខ្លះ​។​

ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​


Tag:
 រុក្ខជាតិ​នៅ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com