ជាតិ
ពីនេះ ពីនោះ
«​ប៉ា​រ៉ោ​» មានន័យថា «​អាក្រក់​, មើលទៅមិន​ស្អាតបាត មិន​សមរម្យ​​»
28, Aug 2016 , 3:50 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នក​នៅ​ខេត្តសៀមរាប បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ ជាដើម តែង​ពោល ឬ​លាន់មាត់​ថា «​យី​អី​ក៏ ប៉ា​រ៉ោ ម្ល៉េះ​!» នៅពេល​ឃើញ មនុស្ស​ស្លៀកពាក់​មិន​សមរម្យ ឬ​រាងកាយ​ប្រឡាក់ប្រឡូស​។​



​ពាក្យ «​ប៉ា​រ៉ោ​» មិនមាន​នៅក្នុង​វចនានុក្រម​សម្តេច ជួន ណាត នោះឡើយ ប៉ុន្តែ​គ្រាមភាសា​នេះ មានន័យថា «​អាក្រក់​, មិន​ស្អាត​» ជាដើម​ ហើយ​វា​មិនមានន័យ​ធ្ងន់ពេក​នោះដែរ។

​សហការី​សារព័ត៌មាន​ថ្មីៗ ដែលមាន​ដើមកំណើត​នៅ​ស្រុក​ក្រឡាញ់ និង​ស្រុក​ពួក ខេត្តសៀមរាប នៅតែ​និយម​ប្រើប្រាស់​ពាក្យ​នេះ។ ​វា​ក៏​ជា​ភាសា​និយាយ​របស់​អ្នក​ខេត្ត​សុរិន្ទ ស៊ី​ស៊ី​កេ​ត អតីត​ខេត្ត​ខ្មែរ ដែល​បច្ចុប្បន្ន​ស្ថិតនៅក្នុង​ទឹកដី​ថៃ ផងដែរ​។​

​តើ​អ្នក​ខេត្ត​ណា​ទៀត​ដែល​ចូលចិត្ត​និយាយ «​ប៉ា​រ៉ោ​»?


Tag:
 គ្រាមភាសា
© រក្សាសិទ្ធិដោយ thmeythmey.com