ពីនេះ ពីនោះ
ពាក្យ​ថា​«​កូនកំព្រា​» មាន​អត្ថន័យ​ដែល​សាធារណជន​ទូទៅ​នឹកស្មាន​មិន​ដល់​
30, Aug 2016 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា​«​កូនកំព្រា​» សាធារណជន​ស្ទើរតែ​ជាទូទៅ ទៅហើយ​ឲ្យ​អត្ថន័យ​សំដៅ​ដល់​ក្មេង ដែល​រស់នៅ​គ្មាន​ឪពុកម្ដាយ គ្មាន​សាច់ញាតិ គ្មាន​ក្រុមគ្រួសារ រស់នៅ​តែលតោល​ឯការ គ្មាន​ទីពឹង​ជាដើម​។ ប៉ុន្តែ​បើសិនជា​មើល​ពាក្យ​នេះ នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​នេះ​មាន​អត្ថន័យ​ប្លែក ដែល​សាធារណជន​ទូទៅ​មិនដែល​គិតដល់​។​



​ពាក្យ​«​កូនកំព្រា​» មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា ជា​កំណាត់ឈើ ឬ​កំណាត់​ឫស្សី​សម្រាប់​ស៊ក នឹង​ព្រ័​ត្យ​, ខ្សែ​, វល្លិ ហើយ​មួល​រឹត​ត្របែង​អ្វីៗ មាន​នឹម​រទេះ ជាដើម ដើម្បី​ឲ្យ​តឹង​ឲ្យ​មាំ​។ ឧទាហរណ៍ៈ​ត្របែង​កូនកំព្រា​។ ពាក្យ កូនកំព្រា នេះ​សម្រាប់​អ្នកស្រុក​ស្រែចម្ការ តែង​ហៅ​ដោយ​ច្រឡំ ឬ​ហៅ​ខុសគ្នា​តាម​ទម្លាប់​ស្រុក​រៀងៗ​ខ្លួន ថា មេកំព្រា​។

 ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ​ជួន ណាត​


© រក្សាសិទ្ធិដោយ thmeythmey.com