ពីនេះ ពីនោះ
១​កញ្ញា សូមយាត្រា​ចុះឈ្មោះ​បោះឆ្នោត !
30, Aug 2016 , 10:37 am        
រូបភាព
ដោយ:
​កំណាព្យ​បទ ពំនោល​

 
​ត​ស់ៗ​!​កំ​ឡោះ​ក្រមុំ​
​ពុក​ម៉ែមីង​អ៊ុំ​
សូមកុំ​ភ្លេច​ទាំងអស់គ្នា​។​
 
​ចុះឈ្មោះ​សូមកុំ​ពន្យារ​
ក្នុងនាម​ប្រជា​
គ្រប់គ្នា​លៃ​ពេល​កុំ​ខាន​។​
 
​មានឈ្មោះ​ទើប​បោះឆ្នោត​បាន
​សូម​ប្រុងប្រៀប​ប្រាណ​
​ឲ្យ​បាន​ទាន់ពេល​កំណត់​។​
 
​ចុះឈ្មោះ​ឲ្យ​បាន​ប្រាកដ
​បើសិនជា​អត់​
​ប្រាកដ​មិនអាច​ប្រើ​សិទ្ធិ​។​
 
​ចូលរួម​បោះឆ្នោត​សូម​គិត​
ដែល​ជួយ​ជីវិត
យើង​ពិត​កាន់តែ​ប្រសើរ​។​
 
​ពី​១​កញ្ញា​នេះ​តើ​ គជប​ស្នើ​
ដំណើរ​បន្ត​៣​ខែ​។​
 
​វេលា​សំខាន់​ណាស់​ខ្មែរ​
ជាប់​កិច្ច​ធ្វើស្រែ​
គួរតែ​ដកឃ្លា​លៃលក​។​
 
​បុគ្គលិករាជការ​គួរ​រក​
ប្តូរ​វេន​គ្នា​មក​
​ចុះឈ្មោះ​កុំ​ឲ្យ​សល់​នៅ​។​
 
​និស្សិត​ជាប់​អាន​សៀវភៅ​
​ក៏​គួរ​ឆ្លៀត​ទៅ​
​កុំ​នៅ​យឺតយូរ​គួរ​ឆាប់​។​
 
​បណ្ឌិត​កវី​អ្នកច្បាប់​
​ឯកសារ​ត្រៀម​ស្រាប់​
​ចុះ​ឆាប់​មិនបាច់​យូរ​ការ​។​
 
​លិខិតស្នាម​ដែលមាន​ត្រា​
​ផ្តល់​ដោយ​អាជ្ញា​
​ផ្លូវការ​មាន​ទាំង​សាក្សី​។​
 
​លឿន​ឡើង​ក្មេង​ចាស់​ប្រុស​ស្រី​
​ទៅ​ចុះឈ្មោះ​ថ្មី​
​ដើម្បី​បោះឆ្នោត​ខាងមុខ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com