ពីនេះ ពីនោះ
ចាន់, ប៉ែន ផ្លែពណ៌មាស មានក្លិនក្រអូប អាចបរិភោគឆ្ងាញ់ពិសា
×
ចាន់, ប៉ែន គឺជាឈ្មោះព្រឹក្ស ឬចុល្លព្រឹក្សម្យ៉ាង មានកម្ពស់ចាប់ពី ៥ ទៅ១០ម៉ែត្រ។ រុក្ខជាតិនេះ ច្រើនដុះក្នុងព្រៃធំ នៃឧបទ្វីបឥណ្ឌូចិន ហើយគេដាំជិតផ្ទះ សម្រាប់យកផ្លែពណ៌មាស មានក្លិនក្រអូប បរិភោគឆ្ងាញ់ពិសាណាស់។
ចាន់, ប៉ែន ពេលដើមនៅតូច មានផ្លែចេញមករាងសំប៉ែត(គេហៅថា ប៉ែន) ប៉ុន្តែដល់ពេលដែលដើមវាចាស់បន្តិចមានផ្លែរាងមូល(គេហៅថា ចាន់)។ រុក្ខជាតិនេះ គឺជាប្រភេទឈើរឹងមួយប្រភេទ សម្រាប់យកមកធ្វើ តុ ទូ ឬគ្រឿងលម្អផ្សេងៗ។ ចំណែកគ្រូផ្សំថ្នាំខ្មែរ តែងតែប្រើស្លឹក ឫស និងផ្លែមកផ្សំធ្វើជាឱសថ ដោយស្លឹកគេបុកឲ្យម៉ត់ ជាថ្នាំបំពោកលើដំបៅរលួយ។ ចំណែកឫស លាយជាមួយដើមផ្សេងទៀតផ្សំជាឱសថព្យាបាលជំងឺ រោគប៉ែស្ដ និង រោគស្ត្រី ចំណែកផ្លែគឺជាថ្នាំសម្លាប់ព្រូន៕
ដកស្រង់ពីសៀវភៅ៖ វចនានុក្រម ការប្រើប្រាស់រុក្ខជាតិក្នុងប្រទេសកម្ពុជា,រក្សាសិទ្ធិអ្នកគ្រូ ឌី ផុន
Tag:
រុក្ខជាតិនៅកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com