ជាតិ
បទសម្ភាសន៍
សម្រស់ទឹកជ្រោះព្រះនិម្មិត កំពុងអន្ទងអារម្មណ៍ភ្ញៀវទេសចរ
× ព្រះវិហារ៖ រមណីយដ្ឋានធម្មជាតិ ដែលសូរសន្ធឹកទឹកហូរកាត់ផ្ទាំងថ្មតូចធំ លាយឡំនឹងសម្រស់ព្រៃភ្នំដ៏ខៀវស្រងាត់មួយនេះ គឺជារមណីដ្ឋានទឹកជ្រោះព្រះនិម្មិតដ៏ស្រស់បំព្រង ដែលកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យទៅកម្សាន្តនៅតំបន់ទេសចរនាប៉ែកឦសាននៃប្រទេសកម្ពុជា មួយនេះ។
រមណីយដ្ឋានទឹកជ្រោះព្រះនិមិ្មត ដែលនៅជាប់ព្រំប្រទល់កម្ពុជា-ឡាវ គឺស្ថិតនៅក្នុងសហគមន៍ព្រៃឈើព្រះលាន ឃុំពំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ។ បើធ្វើដំណើរពីទីរួមខេត្តព្រះវិហារឆ្ពោះទៅកាន់រមណីយដ្ឋាននេះ ត្រូវឆ្លងកាត់ផ្លូវជាតិលេខ ៦៤ និងផ្លូវលំចម្ងាយប្រមាណ ១៧០ គីឡូម៉ែត្រ។ តែ បើធ្វើដំណើរពីទីរួមខេត្តស្ទឹងត្រែងទៅកាន់ទីកន្លែងទឹកជ្រោះព្រះនិមិ្មតនេះ មានចម្ងាយប្រមាណ ៧០ គីឡូម៉ែត្រ៕
សូមអញ្ជើញទស្សនាវីដេអូពីកម្មវិធី «ថ្មីៗ៣នាទី» ដូចតទៅ៖
Tag:
ThmeyThmey Video News
ថ្មីៗ៣នាទី
ទេសចរណ៍
រមណីដ្ឋាន
ទឹកជ្រោះព្រះនិម្មិត
PreahNimithWaterfall
© រក្សាសិទ្ធិដោយ thmeythmey.com