ជាតិ
ភ្ជុំបិណ្ឌ​៖ រង្វង់​មូល​ស្ពាន​ជ្រោយចង្វារ​កំពុង​ស្ទះ​ខ្លាំង
29, Sep 2016 , 9:31 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រជាពលរដ្ឋ​ដែល​ចំណាកស្រុក​មក​រស់នៅក្នុង​រាជធានី​ភ្នំពេញ បាននាំគ្នា​សម្រុក​ទៅកាន់​ទីកន្លែង​កំណើត​នៅតាម​បណ្តា​ខេត្ត​នានា ដើម្បី​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។ ដោយសារ​ប្រជាជន​សម្រុក​ទៅ​ស្រុកកំណើត​ច្រើន ស្ថានភាព​ចរាចរណ៍​នៃ​តំបន់​មួយចំនួន​នៃ​រាជធានី​ភ្នំពេញ​នៅថ្ងៃនេះ មាន​សភាព​មមាញឹក​យ៉ាងខ្លាំង​។ នៅពេលនេះ បើតាម​អ្នកសារព័ត៌មាន​ថ្មីៗ ដែល​ទៅដល់​ម្តុំ​រង្វង់​មូល​ស្ពាន​ជ្រោយចង្វារ នៅ​រង្វង់​មូល​នេះ កំពុង​កកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង​។ ចំណែក​អាជ្ញាធរ ក៏​ខ្នះខ្នែង​ជួយ​សម្រួល​ចរាចរណ៍​ផងដែរ​៕



​សូម​ទស្សនា​រូបភាព​ខាងក្រោម​៖​














© រក្សាសិទ្ធិដោយ thmeythmey.com