ជាតិ
អាជ្ញាធរ​មិន​ឲ្យ​ប្រារព្ធ​ខួប​១០០​ថ្ងៃ សព​លោក កែម ឡី នៅ​ភ្នំពេញ​
08, Oct 2016 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ពុំ​អនុញ្ញាត​ឲ្យ​អ្នកស្នើសុំ​ប្រារព្ធ​បុណ្យ​គម្រប់​ខួប ១០០​ថ្ងៃ សព​លោក កែម ឡី ពីថ្ងៃ​ទី​១៤ ដល់ទី​១៦ ខែតុលា ឆ្នាំ​២០១៦ ក្នុង​វត្ត​ពោធិ​យា​រាម ឬ​វត្ត​ចាស់​ឡើយ​។​

​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស បានចេញ​លិខិត​បដិសេធ​កាលពី​ថ្ងៃទី​៧ តុលា តប​នឹង​សំណើ​លោក សៅ កុសល ម្ចាស់​រៀបចំ​បុណ្យសព​លោក​បណ្ឌិត កែម ឡី ស្ថិតក្នុង​វត្ត​ចាស់ នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។
 
​លោក ប៉ា សុជាតិ​វង្ស បាន​ណែនាំ​តាមរយៈ​លិខិត​ឲ្យ​អ្នកតំណាង​គណៈកម្មការ​រៀបចំ​បុណ្យសព​លោក កែម ឡី ត្រូវ​ពិភាក្សា​ជាមួយ​ក្រុមគ្រួសារ​សព ដើម្បី​រៀបចំ​ពិធីបុណ្យ​តាម​ទំនៀមទម្លាប់​ខ្មែរ នៅ​គេហដ្ឋាន ឬ​ទីកន្លែង​ប​ញ្ជុះ​សព ក្នុង​ខេត្តតាកែវ​វិញ​។​
 
​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ ឆ្លើយតប​បែបនេះ ដូចគ្នា​នឹង​សំណើ​លោក ប៉ាង ងួនទៀង តំណាង​គណៈកម្មការ​បុណ្យខួប​គំរប់​១០០​ថ្ងៃ លោក កែម ឡី នៅ​ទីតាំង​សួនច្បារ មុខ​វត្ត​បទុម​វ​ត្តី កន្លងទៅ​ដែរ​។ លោក​បណ្ឌិត កែម ឡី ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់ ក្នុង​ហាង​ទំនិញ នៅ​ស្ថានីយ៍​ប្រេង​កាល់​តិច ស្តុ​ប​បូកគោ កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦ កន្លងទៅ​៕
 
 

Tag:
 កែម ឡី
© រក្សាសិទ្ធិដោយ thmeythmey.com