ពីនេះ ពីនោះ
ល្វាចេក ជា​ប្រភេទ​បក្សី​ប៉ប៉ាច់ប៉ប៉ោច​មិនសូវ​ឈប់​មាត់​
15, Oct 2016 , 11:00 am        
រូបភាព
ដោយ: ថ្មីៗ
​ល្វាចេក គឺជា​ឈ្មោះ​បក្សី​តូច​មួយ​ប្រភេទ ពួក​ទ្រមាក់ខ្លា ប៉ុន្តែ​មាត្រ​ធំ​ជាង កន្ទុយ​វែង​ជាង​ទ្រមាក់ខ្លា ដែល​បក្សី​ឈ្មោល មាន​ខ្នង ក្បាល និង​ទ្រូង ពណ៌​ខ្មៅ​រលោង ពោះ​ស ឆ្នូត​ទទឹង​ស្លាប និង​កន្ទុយ​ឆ្លាស់​ក្រៅ មាន​ពណ៌​ស​។ ចំណែក​បក្សី​ញី​វិញ មាន​ក្បាល ខ្នង ទ្រូង​ពណ៌​ប្រផេះ​ចាស់​។ ល្វាចេក ក៏​ជា​ប្រភេទ​បក្សី​ប៉ប៉ាច់ប៉ប៉ោច​មិនសូវ​ឈប់​មាត់ និង​មាន​សំឡេង​ពិ​រោះ​រណ្ដំ​ដូច​ភ្លេង​។ ជាទូទៅ​បក្សី​នេះ​ច្រើន​រស់នៅ​តាម​សួនច្បារ ដើមឈើ​ក្នុង​ទីក្រុង ដំណាំ​កសិកម្ម ព្រៃកោងកាង ហើយ​មាន​មាន​របាយ​រស់នៅ​គ្រប​ទីកន្លែង ព្រមទាំង​បង្ហាញ​វត្តមាន​ពេញ​មួយឆ្នាំ​។ បន្ថែម​ពីនេះ ល្វាចេក ធ្វើការ​បន្ត​ពូជ ចាប់ពី​ខែមករា ដល់​ខែកញ្ញា​៕


 
​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​
 

Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com