ពីនេះ ពីនោះ
ទ្រមែង ជា​ប្រភេទ​ឈើ​លេខ​បី ធ្វើ​គ្រឿង​ឈើ​សម្រាប់​សង់ផ្ទះ​
15, Oct 2016 , 4:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ទ្រមែង គឺជា​ឈ្មោះ​ចុ​ល្ល​ព្រឹក្ស​តូច​មួយ​ប្រភេទ  មាន​កម្ពស់​ចាប់ពី​៧ ទៅ​៣០​ម៉ែត្រ និង​មាន​ឫស​ដុះ​ក្រៅ​ដី ប៉ុន្តែ​នៅលើ​គល់​ប្រហែល ១ ទៅ​១.៥​ម៉ែត្រ​។ រុក្ខជាតិ​នេះ គឺជា​ពូជ​រុក្ខជាតិ​ដុះ​ក្នុងព្រៃ​ក្រាស់​លើដី​រាប ឬ​លើ​ភ្នំ ក្នុង​ទីវាល​ដែលមាន​ដីខ្សាច់ ឬ​ដីល្បាប់​(​ភក់​ពពុល​ស្អិត​, ដី​ភក់​ដែល​កើត​អំពី​កករ​ទឹក​ដំឡើង ជា​ដី​មាន​ជីជាតិ​ល្អ​) តាម​មាត់​ទឹកសាប ឬ​ទឹកប្រៃ នៃ​ប្រទេស​អាស៊ី​ផ្នែក​ក្ដៅ​។ ឈើ​នេះ គេ​ទុកជា​ប្រភេទ​ឈើ​លេខ​បី ប្រើ​ជា​គ្រឿង​ឈើ​សម្រាប់​សង់ផ្ទះ​ផ្ទៃក្នុង​។  ចំពោះ​ដើម​ទ្រមែង​នេះ ជាដើម​ឈើ​ដែល​គេ​គួរ​យក​ដាំ​លើដី​វាល គ្មាន​ជីវជាតិ​។ ដោយឡែក​សំបក គ្រូថ្នាំ​អាច​ប្រើ​សម្រាប់ធ្វើ​ថ្នាំ​ព្យាបាល​ជំងឺ កមរមាស់​៕


 
​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​
 

Tag:
 ​រុក្ខជាតិ​នៅ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com