រូបត្លុក
ស្ទះចរាចរណ៍​ខាត​ពេល លុយ ធុញ និង​កើត​ជំងឺ​
15, Oct 2016 , 11:30 am        
រូបភាព
ដោយ:
ភ្នំពេញ​៖ បញ្ហា​កកស្ទះ​ចរាចរណ៍​បានក្លាយ​ទៅជា​រឿង​ដែល​ពលរដ្ឋ​ខ្មែរ​ធុញទ្រាន់​ខ្លាំង​មែនទែន​។ អ្នកខ្លះ​ចំណាយពេល​លើ​ដងផ្លូវ​ច្រើនជាង​នៅ​កន្លែងធ្វើការ និង​នៅ​គេហដ្ឋាន​ទៅទៀត​។ ចេញពី​ព្រលឹម ត្រឡប់​ចូល​ផ្ទះ​វិញ​នៅ​ម៉ោង ៨ ឬ​៩​យប់​។ អ្នកខ្លះ ត្រូវ​ស្ថិតនៅលើ​ដងផ្លូវ ៣ ៤ ឬ​៥​ម៉ោង​រៀងរាល់ថ្ងៃ​ដោយសារតែ​ការកកស្ទះ​ចរាចរណ៍​។ បញ្ហា​កកស្ទះ​ចរាចរណ៍​ត្រូវបាន​គេ​គិតថា បង្ក​ឲ្យ​ខាតបង់​ពេលវេលា ខាត​ប្រាក់ និង​អាច​បង្ក​ឲ្យ​កើត​ជំងឺស្ត្រេស​៕


© រក្សាសិទ្ធិដោយ thmeythmey.com