ពីនេះ ពីនោះ
ពាក្យ​ខ្មែរ​សាមញ្ញៗ​មួយចំនួន ដែល​សាធារណជន​តែងតែ​សរសេរ​ខុស​
17, Oct 2016 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សំណេរ​ភាសា​ខ្មែរ រាល់ថ្ងៃនេះ​អ្នកណា​ក៏​សរសេរ​ខុស គ្រាន់​តែមាន​សាធារណជន​ខ្លះ​សរសេរ​ពាក្យ​ខុស​តិច និង​សាធារណជន​ខ្លះ​សរសេរ​ពាក្យ​មួយចំនួន គឺ​មិនដែល​ត្រឹមត្រូវ​។ នៅក្នុង​កំហុស​ទាំងនោះ អ្នកខ្លះ​អាច​ថា​មកពី​ការខ្វះ​ការប្រុងប្រយ័ត្ន ប៉ុន្តែ​អ្នកខ្លះ​មកពី​មិនបាន​ដឹងថា ពាក្យ​ទាំងនោះ​ត្រូវ​សរសេរ​បែបណា​ទើប​ត្រឹមត្រូវ ព្រោះតែ​មិនបាន​ពិនិត្យ និង​សិក្សា​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​។ ពាក្យ​ខ្មែរ​សាមញ្ញៗ​ដែល​គេ​និយម​សរសេរ​ខុស​រួមមាន​៖


 
​ពាក្យ «​បារម្ភ​» ត្រូវបាន​គេ​សរសេរ​ខុស​ទៅជា «​បារ​ម្ម​, បារ​ម្មណ៍​»​។ ពាក្យ «​បារម្ភ​» មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា ដំណើរ​នឹក​ថប់ ឬ​នឹក​ព្រួយ​ជាមុន​។ ឧទាហរណ៍ៈ ខ្ញុំ​មាន​បារម្ភ​ក្រែងតែ​ការ​នុះ​នឹងមិន​បានសម្រេច​។ 
 
​ពាក្យ «​ជំរុញ​» ត្រូវបាន​គេ​សរសេរ​ខុស​ទៅជា​«​ជម្រុញ​»​។ ពាក្យ «​ជំរុញ​» មាន​ថ្នាក់​ពាក្យ​ជា​កិរិយាសព្ទ មានន័យថា រុញ​ដោយ​តឿន​បង្ខំ​, បង្ខំ​ដូច​គេ​រុញ​។ ឧទាហរណ៍ៈ ជំរុញ​វា​បន្តិច​ទៅ​!
 
​ពាក្យ «​ជំងឺ​» ត្រូវបាន​គេ​សរសេរ​ខុស​ទៅជា «​ជម្ងឺ​»​។ ពាក្យ «​ជំងឺ​» មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា ភាវៈ​ឈឺ​, សេចក្ដី​ឈឺចាប់​, អាពាធ​, រោគ​។ ឧទាហរណ៍ៈ មាន​ជំងឺ​, ចាប់ជំងឺ​, សុខ​បាន​នាំ​ឪពុក​របស់ខ្លួន​ទៅ​មន្ទី​រពេទ្យ ដែល​ឪពុក​របស់លោក ប្រឈម​នឹង​ជំងឺ​រលាក​ក្រពះ​ធ្ងន់ធ្ងរ​។ 
 
​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​
 

Tag:
 ភាសា​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com