ពីនេះ ពីនោះ
រៀន​!
17, Oct 2016 , 10:56 am        
រូបភាព
ដោយ:
​កំណាព្យ បទ​ពាក្យ​៨
-​រៀន​រស់រៀនរ​ករៀន​រាប់​រាក់ទាក់​
​រៀន​ចេះ​ជឿជាក់​រៀន​ជួយ​ខ្លួនឯង​
​រៀន​ស្រាយ​កំហឹង​រៀន​កុំ​ចំបែង​
​រៀន​ខំប្រឹងប្រែង​រៀន​ក្រែង​ចិត្ត​គេ​។​


 
-​រៀន​រួម​ធ្វើ​ការរៀន​ការចាត់ចែង​
​រៀន​គ្រប់កន្លែង​កុំបី​ទំនេរ​
​រៀន​ស្អប់​ពាក្យ​ឈ្លោះ​តែ​កុំ​រៀន​ជេរ​
​រៀន​ធ្វើ​ឲ្យ​គេ​មាន​ទំនុកចិត្ត​។​
 
-​រៀន​ចេះ​រាប់អាន​រៀន​កុំ​រើសអើង​
​រៀន​រស់​មិន​ឆ្មើង​រៀន​រស់​ស្នាល​ស្និទ្ធ​
​រៀន​កុំ​លោភលន់​បំភាន់​បាំងបិទ​
​រៀន​ឲ្យ​លម្អិត​របៀប​រស់នៅ​។​
 
-​រៀន​ដឹង​រៀន​ដាស់​ច្បាស់​តួនាទី​
​រៀន​ដើរ​រកស៊ី​រៀន​ចាប់​គោលដៅ​
​រៀន​ធ្វើ​អ្នកចេះ​កុំ​ស្អប់​អ្នកខ្លៅ​
​រៀន​ចៀស​រណ្តៅ​អបាយ​តណ្ហា​។​
 
-​រៀន​បានធ្វើ​ធំ​កុំ​ស្អប់​អ្នកតូច​
​រៀន​កុំ​ខិលខូច​បំផ្លាញ​ខេមរា​
​រៀន​ដើម្បី​ចេះ​ជួយ​ជាតិ​គ្រប់ការ​
​រៀន​ធ្វើយ៉ាងណា​ឲ្យ​ស្រុក​ថ្កុំថ្កើង​៕
​និពន្ធ​ដោយ​ប៉ាកកា​ខ្មៅ​!
 
 
 
 
 

Tag:
 កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com