ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បន្លែ និង​ផ្លែឈើ​ពណ៌​ស្វាយ មាន​ប្រយោជន៍​ច្រើនតែ​មិនសូវមាន​អ្នកដឹង​
23, Oct 2016 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​សម្រាប់​អ្នក​ដែល​កំពុងតែ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព អ្នក​ទំនងជា​ដឹង​ហើយ​ថា អ្នកត្រូវការ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ច្រើន ព្រោះតែ​វា​សម្បូរ​ទៅដោយ​ជីវជាតិ​សំខាន់ៗ​ដែល​រាងកាយ​ត្រូវការ​។ ហើយ​បើសិនជា​អ្នក​កំពុងតែ​យកចិត្តទុកដាក់​ទៅលើ​អ្វីដែល​អ្នក​ញ៉ាំ​មែន​នោះ អ្នកនឹង​សម្គាល់​ដឹងថា វា​មាន​ភាពខុសគ្នា​យ៉ាងណា​នៃ​បន្លែ និង​ផ្លែឈើ​ដែលមាន​ពណ៌​បៃតង លឿង និង​ស្វាយ​ជាមិនខាន​។ យោងទៅតាម​អ្នកជំនាញ​ខាង​សុខភាព​បាន​ឲ្យ​ដឹងថា ភាគច្រើន​ពួកគេ​បាន​ណែនាំ​ឲ្យ​អ្នកជំងឺ​របស់ខ្លួន​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ដែលមាន​ពណ៌​បៃតង ព្រោះតែ​វា​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ច្រើនជាងគេ ហើយ​ក្នុងនោះ​មានដូចជា​៖



•    បន្លែ និង​ផ្លែឈើ​ពណ៌​ស្វាយ មាន​អង់​ទី​អុកស៊ីដ​ង់​ខ្ពស់ ដែល​អាចជួយ​បន្ថយ​អាកា​រៈ​នៃ​ភាព​ចាស់​បាន​

•    ផ្លែឈើ​ដូចជា ត្រប់វែង ទំពាំងបាយជូរ​ពណ៌​ស្វាយ និង​ស្ពៃក្តោប​ពណ៌​ស្វា​អាចជួយ​សម្រួល​ដល់​សម្ពាធ​ឈាម​បាន ដោយសារតែ​វា​ផ្ទុក​សារធាតុ Flavonoids​។ ក្រៅពីនេះ​វា​ក៏​ជួយ​បង្ការ​កុំ​ឲ្យ​កើត​ជំងឺ​បេះដូង និង​មហារីក​បានដែរ​។​

•    អត្ថប្រយោជន៍​ផ្សេង​មួយទៀត​គឺ បង្ការ​ការ​កង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​។ នេះ​ដោយសារតែ​វត្តមាន​របស់​សារធាតុ Anthocyanins ដែលមាន​ក្នុង​អាហារ​ពណ៌​ស្វាយ ទៅ​ទប់ស្កាត់​បាក់តេរី E. Coli កុំ​ឲ្យ​ឆ្លង​ចូលក្នុង​ផ្លូវទឹក​ម៉ូ​ត្រ​។​

•    សារធាតុ Anthocyanins និង​អង់​ទី​អុកស៊ីដ​ង់​របស់​បន្លែ និង​ផ្លែឈើ​ពណ៌​ស្វាយ​ក៏​ជួយ​ថែរក្សា​បេះដូង​ឲ្យ​មាន​សុខភាព​កាន់តែ​ល្អ​ផង និង​បង្ការ​កុំ​ឲ្យ​កើត​ជំងឺមហារីក​ពោះវៀនធំ​។​

​ដូច​អ្នក​បានឃើញ​ខាងលើ​រួចហើយ​ថា ការ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ពណ៌​បៃតង​គឺមាន​អត្ថប្រយោជន៍​ច្រើនណាស់​ចំពោះ​សុខភាព​មនុស្ស​យើង​។ អ្វី​ដែលជា​ចំណុច​ល្អ​បំផុត​នោះ គឺ​យើង​ងាយស្រួល​រក និង​ទទួលទាន​សម្រាប់​គ្រួសារ​ទាំងមូល​តែម្តង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com