ពីនេះ ពីនោះ
ចាបពូក​ទ្រូង​ត្នោត​លាត បន្ត​ពូជ​ពេញ​មួយឆ្នាំ
23, Oct 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ចាបពូក​ទ្រូង​ត្នោត​លាត គឺជា​ប្រភេទ​បក្សី​តូច​មួយ​ប្រភេទ ដែល​បក្សី​ឈ្មោល នៅក្នុង​រដូវ​បន្ត​ពូជ មានបន្ទូល​ក្បាល​ពណ៌​លឿង បំពង់ក​ពណ៌​ត្នោត​ចាស់ មុខ​ប្រផេះ​ជាំ និង​ទ្រូង​គ្មាន​ឆូត​ទេ​។ ចំណែក​បក្សី​ញី​វិញ មាន​ពណ៌​ចំរុះ បន្ទូលក្បាល និង​ត្រចៀក​គ្មាន​ពណ៌​ខ្មៅ​ទេ​។ ដោយឡែក​ចំពោះ​បក្សី​ឈ្មោល និង​បក្សី​ញី​នេះ នៅ​រដូវ​មិន​បន្ត​ពូជ បែរជា​មាន​ពណ៌​សម្បុរ​ដូចគ្នា​។ យ៉ាងណាមិញ ចំពោះ​ការរស់នៅ​របស់​បក្សី​នេះ គឺ​គេ​សង្កេតឃើញថា សម្បូរ​រស់នៅ​តាម​តំបន់កសិកម្ម វាលស្មៅ និង​ព្រៃត្រែង ដំណុះ​ព្រៃ​ក្មេង និង​តំបន់​វាល​ជាដើម​។ បន្ថែម​ពីនេះ វា​តែងតែ​បង្ហាញ​វត្តមាន​ពេញ​មួយឆ្នាំ​នៅតាម​តំបន់​ដែល​បាន​រៀបរាប ប៉ុន្តែ​បក្សី​នេះ​ស្ថិតនៅក្នុង​ប្រភេទ​បក្សី​កម្រ​។ ចំពោះ​រដូវ​បន្ត​ពូជ​វិញ គឺ​មិន​កំណត់​ខែ​នោះទេ គឺ​វា​បន្ត​ពូជ​ពេញ​មួយឆ្នាំ ប៉ុន្តែ​ពិសេស​ជាងគេ​គឺ​ចាប់ពី​ខែធ្នូ ដល់​ខែមិថុនា ថែមទាំង​មាន​ពង​ចំនួន​ពី ២ ទៅ​៥​ពង ហើយ​មាន​ពណ៌​ស​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com