ពីនេះ ពីនោះ
គ្មានទេពាក្យ«ម្ស៉ៅ» ក្នុងវចនានុក្រមខ្មែរ មានតែពាក្យ«ម្សៅ»
× ភ្នំពេញ៖ ពាក្យ «ម្ស៉ៅ» និង«ម្សៅ» មួយណាត្រឹមត្រូវ? ចម្លើយអាចនឹងមានអ្នកឆ្លើយថា «ម្ស៉ៅ» ផងនិង«ម្សៅ»ផង។ ប៉ុន្តែនៅតាមបណ្ដាញសង្គមបច្ចុប្បន្ននេះ មានសាធារណជនមួយចំនួនលោកបានសរសេរថា «ម្ស៉ៅ» ដែលពាក្យនេះគឺមិនត្រឹមត្រូវតាមវចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត នោះទេ។ ពាក្យដែលត្រឹមត្រូវ គឺពាក្យ«ម្សៅ»។
ពាក្យ«ម្សៅ» មានថ្នាក់ពាក្យជានាម មានន័យថា ផង់ដែលធ្វើពីអង្ករ, ពោត, សណ្ដែក, មើមដំឡូងជាដើម។ ឧទាហរណ៍ៈ ម្សៅខ្សាយ, ម្សៅដំណើប, ម្សៅជ្រែ,ម្សៅឈូក, ម្សៅដំឡូង, ម្សៅពោត, ម្សៅសណ្ដែក, ម្សៅល្មៀត។ល។
ការដែលលើកពាក្យនេះ មកធ្វើការបង្ហាញ ដោយសារអ្នកប្រើប្រាស់បណ្ដាញសង្គម មួយចំនួន តែងតែសរសេរថា «ម្ស៉ៅ» ដែលពាក្យនេះគឺមិនត្រឹមត្រូវ ជាពិសេសអ្នកលក់ផលិតផល ម្សៅ តាមបណ្ដាញសង្គមមួយចំនួន៕
ដកស្រង់ពីវចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត
© រក្សាសិទ្ធិដោយ thmeythmey.com