ជាតិ
​សម្តេច ហ៊ុន សែន​៖«​វៀតណាម​បារាំង​អ្នក​នាំមក រួច​ចេះតែ​មក​ជេរ​ខ្ញុំ​»
02, Nov 2016 , 9:19 pm        
រូបភាព
ដោយ:
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ បានប្រកាស​ទម្លាក់កំហុស​ទៅលើ​ប្រទេស​បារាំង​ដែល​បានដាក់​អាណានិគម​លើ​កម្ពុជា ហើយ​បាន​នាំ​ជនជាតិ​វៀតណាម​ចូលមក​ស្រុក​ខ្មែរ​។ ប្រមុខ​រដ្ឋាភិបាល អះអាងថា នៅក្នុង​អំឡុង​សម័យ​អាណានិគម​បារាំង​ចន្លោះ​ពី​ឆ្នាំ ១៨៦៣ ដល់​ឆ្នាំ ១៩៥៣ នោះ វៀតណាម​បានរស់នៅ​ស្ទើរ​ពេញ​ស្រុក​ខ្មែរ តែ​ក្មេងជំនាន់ក្រោយ​នាំគ្នា​ជេរ​តែ​សម្តេច​។



​នាយករដ្ឋមន្ត្រី​ចាស់វស្សា​របស់​កម្ពុជា​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​វៀតណាម​មិនមែន​នៅ​ស្រុក​ខ្មែរ​ជំនាន់​ឥឡូវ​ណា​? វៀតណាម​បារាំង​អ្នក​នាំមក​តើ រួច​ចេះតែ​មក​ជេរ​ខ្ញុំ​»​។ សម្តេច បន្ត​លើកឡើង​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ និង​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ជនបទ​ក្រាល​កៅស៊ូ​ពីរ​ជាន់​នៅ​ខេត្ត​ត្បូងឃ្មុំ យ៉ាងនេះ​ទៀតថា​៖«​ជេរៗ​តែ​ខ្ញុំ​សោះ​ហើយ ត្រង់​បញ្ហា បារាំង​ពី​ដើម យក​វៀតណាម​មក​នៅ​ចៀរ​ជ័រកៅស៊ូ​ពី​ដើម ដែល​កម្មករ​ភាគច្រើន​សុទ្ធតែជា​ជនជាតិ​វៀតណាម ជាង ៧០ ភាគរយ​»​។

​ស្តាប់​ប្រសាសន៍​របស់​សម្តេច ហ៊ុន សែន បន្ថែម​ខាងក្រោម​៖







Tag:
 ហ៊ុន សែន​
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com